ពិព័រណ៍អន្តរជាតិអំពីបច្ចេកវិទ្យានិងឧបករណ៍អគ្គីសនី - Vietnam ETE ឆ្នាំ២០១៩

(VOVWORLD) - ពិព័រណ៍ឆ្នាំនេះទាក់ទាញការចូលរួមរបស់សហគ្រាសប្រមាណ៤០០អង្គ ភាពដែលរួមមានសហគ្រាសជួរមុខជាច្រើនក្នុងប្រទេស និងសហគ្រាសបរទេស មកពីអាល្លឺម៉ង់ បារាំង អាមេរិក ស៊ុយអែត ជប៉ុន កូរ៉េខាងត្បូង និងចិន ជាដើម។ 

ពិព័រណ៍អន្តរជាតិលើកទី១២អំពីបច្ចេកវិទ្យានិងឧបករណ៍អគ្គីសនី - Vietnam ETE ឆ្នាំ២០១៩ និងពិព័រណ៍អន្តរជាតិលើកទី៩អំពីបច្ចេកវិទ្យា ផលិតផលសន្សំ សម្ចៃថាមពលនិងថាមពលបៃតង - Enertec Expo 2019 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ ទី១៧ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលពិព័រណ៍ Sai Gon – SECC ទីក្រុងហូជីមិញ។

        ពិព័រណ៍ឆ្នាំនេះទាក់ទាញការចូលរួមរបស់សហគ្រាសប្រមាណ៤០០អង្គ ភាពដែលរួមមានសហគ្រាសជួរមុខជាច្រើនក្នុងប្រទេស និងសហគ្រាសបរទេស មកពីអាល្លឺម៉ង់ បារាំង អាមេរិក ស៊ុយអែត ជប៉ុន កូរ៉េខាងត្បូង និងចិន ជាដើម។ ជាពិសេស ពិព័រណ៍ឆ្នាំនេះបានពង្រីកកិច្ចសហប្រតិបតិ្តការជាមួយសមាគមន៍ បណ្ដាអ្នកផលិតអគ្គីសនីកូរ៉េខាងត្បូង-Koema និងក្រុមហ៊ុនពិព័រណ៍មួយចំនួន ទៀតរបស់ចិននិងជប៉ុន ដើម្បីរៀបចំតំបន់តាំងបង្ហាញជាតិចំនួន៣កន្លែងផង ដែរ។

        ក្នុងក្របខ័ណ្ឌពិព័រណ៍ឆ្នាំនេះ នឹងប្រព្រឹត្តទៅសិក្ខាសាលាអន្តរជាតិក្រោម ប្រធានបទ “យុទ្ធសាស្ត្រអភិវឌ្ឍថាមពលបៃតងនិងការសន្សំសម្ចៃថាមពលរបស់ វៀតណាមដល់ឆ្នាំ២០២០និងទស្សនៈវិស័យដល់ឆ្នាំ២០៣០”។ ក្រៅពីនោះ បណ្ដា សកម្មភាពតភ្ជាប់ពាណិជ្ជកម្មនឹងត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ក្នុងប៉ុន្មានថ្ងៃ ប្រព្រឹត្តទៅពិព័រណ៍នេះ សំដៅនាំមកនូវព័ត៌មាននិងឱកាសសហប្រតិបតិ្តការ សម្រាប់សហគ្រាសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ