ពិព័រណ៍អំពីសហគមន៍អាស៊ានឆ្ពោះទៅសន្តិភាព ស្ថិរភាពនិងកិច្ចសហប្រតិបតិ្តការ

ពិព័រណ៍អំពីសហគមន៍អាស៊ានឆ្ពោះទៅសន្តិភាព ស្ថិរភាពនិងកិច្ចសហប្រតិបតិ្តការ - ảnh 1
ទិដ្ឋភាពនៃពិព័រណ៍នេះ (រូបថត៖VOV)

(VOVworld) - នាព្រឹកថ្ងៃទី៥ សីហា នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម​
បានប្រព្រឹត្តទៅពិធីប្រារព្ធពិព័រណ៍អំពីសហគមន៍អាស៊ាន។នេះជាសកម្មភាពស្ថិត
នៅក្នុងសប្ដាហ៍អាស៊ាន ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១ទិវាបង្កើតសហ
គមន៍អាស៊ាន ហើយឆ្ពោះទៅការរំលឹកខួបលើកទី៥០ទិវាបង្កើតអាស៊ាន។ថ្លែងមតិ
នៅទីនេះ រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមលោក Truong Minh Tuan
 បានឲ្យដឹងថា៖
“តាមរយៈពិព័រណ៍លើកនេះ យើងនឹងយល់ដឹងបន្ថែមអំពីភាពស្រស់ស្អាត
ទឹកដី មនុស្សនិងវប្បធម៌ប្រពៃណីនៃប្រទេសសមាជិកអាស៊ានទាំងអស់។ជា
ពិសេសគឺយល់ច្បាស់ថែមទៀតអំពីសហគមន៍អាស៊ានជាមួយសសរទ្រូងចំនួន៣
នោះគឺ សហគមន៍សន្តិសុខនយោបាយ សហគមន៍សេដ្ឋកិច្ចនិងសហគមន៍វប្បធ
ម៌សង្គម។តាមនោះ បង្កើនចំណងសាមគ្គីភាពរវាងបណ្ដាប្រជាជាតិដើម្បីខឿន
វប្បធម៌មួ យរបស់អាស៊ានពោរពេញទៅដោយអត្តសញ្ញាណនិងសម្បូរបែប”។
ពិព័រណ៍លើកនេះតាំងបង្ហាញ តែម ប្រៃសណីយ៍ រូបថតសិល្បៈ និងខ្សែភាព
យន្តឯកសារអំពីសហគមន៍អាស៊ាន។ពិព័រណ៍ប្រព្រឹត្តទៅចាប់ពី ថ្ងៃទី៥ដល់ថ្ងៃ
ទី៧ សីហា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ