ពិភាគ្សាអំពីសមុទ្រខាងកើតនៅសិក្ខាសាលានៅមហាវិទ្យាល័យបារាំង

ពិភាគ្សាអំពីសមុទ្រខាងកើតនៅសិក្ខាសាលានៅមហាវិទ្យាល័យបារាំង - ảnh 1
អ្នកជំនាញការ Francois Guillemot (femmes-guerres.ens-lyon.fr)

        Vovworld-ជំលោះនៅសមុទ្រខាងកើតជាបញ្ហាដែលទាក់ទិនជាច្រើនដល់
​ទ្វីបអឺរ៉ុបនិងបារាំង ដោយហេតុនេះត្រូវដាក់ចូលពិភាគ្សាដូចជាប្រធានបទ​វិទ្យាសាស្ត្រនយោបាយសំខាន់ក្នុងមហាវិទ្យាល័យ។ នោះជាការចាត់ទុករបស់​
សាស្ត្រាចារ្ស Laurent Gedeon និង Francois Guillemot នៅសិក្ខាសាលា “ការ​សាក
ល្បងពីភាពតានតឹងចិននិងវៀតណាម” ដោយវិទ្យាស្ថានអាស៊ីបូព៌ាចំណុះ​មហាវិទ្យាល័យករុកោសល្យ Lyon បារាំងរៀបចំ។

        អ្នកជំនាញការ Francois Guillemot សមាជិកនៃគណៈចាត់តាំងបានឲ្យ​ដឹង​ថា ទោះបីនេះជាសិក្ខាសាលាវិទ្យាសាស្ត្រនិងបញ្ហាបានពិភាគ្សាដោយបរានុម័ត​ក្តី ប៉ុន្តែមានរូបលោកនិងមនុស្សជាច្រើនឈរនៅខាងវៀតណាម។ អ្នកជំនាញការ
Francois Guillemot ចាត់ទុកថា៖

        “ជាច្បាស់ណាស់ថា ចិនបានមានអំពើរបង្ករឿងហេតុ វាយប្រហារក្នុង​យុទ្ធសាស្ត្រសិទ្ធិអំណាចផ្ដាច់មុខមួយចំពោះអធិបតេយ្យភាពរបស់ប្រទេសជិត
ខាង។​ ត្រូវពិភាគ្សាពន្យល់ដ៏ទូលំទូលាយអំពីគោលនយោបាយរបស់ចិនដើម្បីរួម​ចំណែកបង្កើតកំលាំងសម្ពាធចាប់បង្ខំចិនមិនអាចបន្តសកម្មភាពនោះនិងត្រូវ​
គោរពច្បាប់អន្តរជាតិ។​ក្នុងវិបត្តិលើជ្រុងជ្រោយជាច្រើន ការទូត ដំបន់និង​អន្តរជាតិ​
នេះ វៀតណាមត្រូវឈានឡើងដោយរឹងមាំ។ ក្នុងការបន្តផ្លូវតស៊ូនោះ ការ​ដំណើរ
សកម្មភាពកត្តិយុតមួយជាប្រការត្រូវធ្វើ។”

        រីឯតាមសាស្ត្រាចារ្ស Laurent Gedeon គឺ មានវិធានការចំនួន​៣ដែល​វៀត​ណាមត្រូវដំណើរការព្រមៗគ្នានិងខ្លាំងក្លា៖

        “ទីមួយបន្តស្វែងរកដំណោះស្រាយចរចារការទូតនិងសន្តិភាព។ ទី២គឺការ​គិតគូរដំណើរការសកម្មភាពកត្តិយុត។ វិធានការទី៣គឺវៀតណាមត្រូវបន្តជំរុញ​ការគាំទ្រអន្តរជាតិចំពោះការតស៊ូរបស់វៀតណាម ក្នុងនោះពិសេសគឺប្រទេស
​អាស៊ាន​នានា៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ