ពិភពលោកកត់ត្រាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១៣៣,៦ លានករណី
(VOVWORLD) - នាព្រឹកថ្ងៃទី ៨ ខែមេសា ពិភពលោកបានកត់ត្រាករណីឆ្លងជំងឺកូវីដ- ១៩ ចំនួនជាង ១៣៣,៦ លានករណី ដែលក្នុងនោះមានមនុស្សចំនួនជាង ២,៨៩ លាននាក់បានស្លាប់ដោយសារជំងឺរាតត្បាតសកលនេះ។
នៅទ្វីបអាស៊ី កូរ៉េខាងត្បូងបានកត់ត្រាករណីឆ្លងថ្មីបន្ថែមចំនួន ៦៦៨ ករណី នាំចំនួនករណីឆ្លងជំងឺរាតត្បាតសរុបឡើងដល់ ១០៦,៨៩៨ ករណី។
នេះជាចំនួនករណីឆ្លងថ្មីខ្ពស់បំផុតពេញមួយថ្ងៃ ក្នុងរយៈពេល ៣ ខែកន្លងមក ចាប់តាំងពីរលកនៃការឆ្លងជំងឺរាត្បាតកូវីដ-១៩លើកទីបីបានផ្ទុះឡើង។
រីឯនៅតំបន់អាស៊ីអាគ្នេយ៍វិញ ជំងឺរាតត្បាតកូវីដ-១៩ នៅប្រទេសថៃមានភាពស្មុគស្មាញដោយមានករណីឆ្លងថ្មី ត្រូវបានគេរកឃើញនៅតំបន់ជាច្រើននៅទូទាំងប្រទេស ដែលទាក់ទងទៅនឹងការផ្ទុះឡើងជំងឺរាតត្បាតនៅទីក្រុងបាងកកនាពេល បច្ចុប្បន្ននេះ៕