ពិភពលោកកត់ត្រាអ្នកឆ្លងកូវីដ-១៩សរុបជិត៤៧២ លាននាក់

(VOVWORLD) - ជំងឺរាតត្បាតកូវីដ-១៩ បានផ្ទុះរាលដាលជាថ្មីម្ដងទៀតនៅអឺរ៉ុបខាងលិច ដោយសារតែរដ្ឋាភិបាលនានាបាន ដកវិធានការរឹតត្បិត ខណៈពេលដែល ភាពស៊ាំបានធ្លាក់ចុះជាបណ្ដើរៗ ហើយវ៉ារ្យ៉ងរង BA.២ នៃវ៉ារ្យ៉ងអូមីក្រុង មានសមត្ថភាពរីករាលដាលកាន់តែលឿន។ 

យោងតាមគេហទំព័រស្ថិតិ worldometers.info គិតត្រឹមម៉ោង ១ ព្រឹក ថ្ងៃទី ២២ ខែមីនា (ម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ចំនួនជិត ៤៧២ លាន ករណី និងមានអ្នកស្លាប់ជាង ៦,១ លាននាក់។ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែល រងផលប៉ះពាល់ខ្លាំងជាងគេ ដោយមានអ្នកឆ្លងជាង ៨១,៤លានករណី និងមានអ្នក ស្លាប់ជាង ៩៩៨.០០០នាក់។
អឺរ៉ុបជាតំបន់ដែលទទួលរងផលប៉ះពាល់ខ្លាំងបំផុតដែលមានអ្នកឆ្លងជាង ១៧០,៨ លានករណី និងមានអ្នកស្លាប់ជាង ១,៧ លាននាក់។ ជំងឺរាតត្បាតកូវីដ-១៩ បានផ្ទុះរាលដាលជាថ្មីម្ដងទៀតនៅអឺរ៉ុបខាងលិច ដោយសារតែរដ្ឋាភិបាលនានាបាន ដកវិធានការរឹតត្បិត ខណៈពេលដែល ភាពស៊ាំបានធ្លាក់ចុះជាបណ្ដើរៗ ហើយវ៉ារ្យ៉ងរង BA.២ នៃវ៉ារ្យ៉ងអូមីក្រុង មានសមត្ថភាពរីករាលដាលកាន់តែ លឿន។ ក្រោយរយៈពេល ជាងមួយខែ ដែលចំនួនករណីឆ្លងជំងឺបានថយចុះនៅទូទាំងទ្វីប ប្រទេសមួយចំនួន ដូចជាចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីតាលី សុទ្ធតែឃើញចំនួនករណីថ្មី កើនឡើងយ៉ាងខ្លាំងឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ