ពិភពលោកគាំទ្រអាមេរិកនិងគុយបាប្រក្រតីទំនាក់ទំនង

(VOVworld) - សាធារណៈមតិអាមេរិកនិងអន្តរជាតិបន្តមានប្រតិកម្មដ៏សកម្មបន្ទាប់
ពីគុយបានិងអាមេរិកទទួលបានកិច្ចព្រមព្រៀងស្ដីពីការប្រក្រតីទំនាក់ទំនងទ្វេភាគី
និងបង្កើតទំនាក់ទំនងការទូតឡើងវិញក្រោយពីកន្លះសតវត្សត្រូវផ្អាក់។រដ្ឋមន្រ្តី
ហិរញ្ញវត្ថុអាមេរិកលោក Jacob Lew នាថ្ងៃទី១៨​ ធ្នូ បានឲ្យដឹងថា នាពេលខាងមុខ ប្រទេសទាំង២នឹងជំរុញកិច្ចសហប្រតិបតិ្តការក្នុងបណ្ដាវិស័យទេសចរណ៍
ពាណិជ្ជកម្ម គមនាគមន៍ និងអភិវឌ្ឍន៍អង្គភាពអាជីវកម្មឯកជន។ជាមួយគ្នានោះ អ្នកវិភាគជឿជាក់ថានេះជាពេលវេលាសមស្របដើម្បីអាមេរិកនិងគុយបាប្រក្រតី
ទំនាក់ទំនងទ្វេភាគីឡើងវិញ។

ពិភពលោកគាំទ្រអាមេរិកនិងគុយបាប្រក្រតីទំនាក់ទំនង - ảnh 1
ជនគុយបាសម្ដែងក្ដីសប្បាយរីករាយក្រោយពីកិច្ចព្រមព្រៀងស្ដីពីការប្រក្រតីឡើងវិញទំនាក់ទំនង
ការទូតជាមួយអាមេរិកត្រូវបានប្រកាស (រូបថត៖AFP/TTXVN)


នាថ្ងៃដដែល រដ្ឋាភិបាលញ៉ូហ្ស៊ីឡែន បានស្វាគមន៍សេចក្ដីសម្រេចចិត្តពោល
ខាងលើរបស់ថ្នាក់ដឹកនាំប្រទេសទាំង២។រដ្ឋមន្រ្តីការបរទេសញ៉ូហ្ស៊ីឡែនលោក
Murray McCully អបអរសាទរប្រធានាធិបតីអាមេរិកលោក Barack Obama និង
ប្រធានរដ្ឋគុយបាលោក Raul Castro ដោយចាត់ទុកនេះជាការបោះជំហាន
សំខាន់មិនត្រឹមតែចំពោះប្រទេសទាំង២នេះប៉ុណ្ណោះទេ ថែមទាំងតំបន់ Caribbe
ទាំងមូលទៀតផង។
មុននោះ ក្នុងសេចក្ដីប្រកាសស្ដីពីការប្រក្រតីទំនាក់ទំនងជាមួយគុយបាឡើង
វិញក្រោយពី៥៣ឆ្នាំត្រូវផ្អាក់មក ប្រធានាធិបតី Obama បានឲ្យដឹងថា លោក
បានបញ្ជាណែនាំឲ្យរដ្ឋមន្ត្រីការបរទេស John Kerry ចាប់ផ្ដើមជំនួបចរចារជា
មួយគុយបាភ្លាមៗដើម្បីបង្កើតឡើងវិញទំនាក់ទំនងការទូត និងបើកស្ថានទូត
ប្រចាំនៅ La Habana យ៉ាងឆាប់រហ័ស។
ជាមួយគ្នានោះ ក្នុងបទថ្លែងសន្ទរកថានាថ្ងៃទី១៧ ធ្នូ ប្រធានរដ្ឋគុយបាលោក
Raul Castro បានប្រកាសថា បើទោះបីភាគីទាំង២នៅតែមានការខ្វែងគំនិតដ៏
ជ្រាលជ្រៅ ជាពិសេសគឺក្នុងបញ្ហាទាក់ទិនដល់អធិបតេយ្យភាពជាតិ ប្រជាធិ
បតេយ្យសិទ្ធិមនុស្ស និងគោលនយោបាយកិច្ចការបរទេសក៏ដោយ ប៉ុន្តែ
គោលជំហររបស់គុយបាគឺត្រៀមខ្លួនជាស្រេចក្នុងការចរចារអំពីបញ្ហា
ទាំងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ