ពិភពលោកចងចាំជានិច្ច នូវជនរងគ្រោះនៃការវាយប្រហារភេរវកម្ម

(VOVWORLD) - អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃទី ១៧ ខែសីហាបានអះអាងថា ពិភពលោកនឹងចងចាំជានិច្ចចំពោះជនរងគ្រោះ និងអ្នករស់រានមានជីវិត ពីការវាយប្រហារភេរវកម្ម។
ពិភពលោកចងចាំជានិច្ច នូវជនរងគ្រោះនៃការវាយប្រហារភេរវកម្ម - ảnh 1គ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres។ (រូបថត៖ THX/TTXVN)

នៅក្នុងសារក្នុងឱកាសទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយអំពើភេរវកម្ម ដែលបានរៀបចំឡើងនៅថ្ងៃទី ២១ ខែសីហាជារៀងរាល់ឆ្នាំ លោក Antonio Guterres បានបញ្ជាក់ថា មនុស្សជាតិត្រូវតែធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីទប់ស្កាត់ការវាយប្រហារភេរវកម្មនាពេលអនាគត។ យើងប្តេជ្ញាគាំទ្រអ្នករស់រានមានជីវិតពីអំពើភេរវកម្មដ៏សាហាវយង់ឃ្នង តាមរយៈការការពារសិទ្ធិរបស់ពួកគេ និងស្វែងរកយុត្តិធម៌ ក៏ដូចជាតាមរយៈការកៀងគរប្រទេសជាសមាជិកឱ្យផ្តល់ជំនួយនីតិវិធី វេជ្ជសាស្ត្រ ផ្លូវចិត្ត និងសង្គម ឬហិរញ្ញវត្ថុ ដើម្បីឱ្យពួកគេជាសះស្បើយ និងទទួលបានការគោរពក្នុងជីវភាព។

ប្រធានបទនៃទិវាអន្តរជាតិរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះនៃអំពើភេរវកម្មផ្តោតលើសារៈសំខាន់នៃការចងចាំ។ ជនរងគ្រោះទាំងនេះ តែងតែមានអារម្មណ៍ត្រូវគេបោះបង់ចោល បន្ទាប់ពីរន្ធត់ចិត្តដោយការវាយប្រហារភេរវកម្ម។ ពិភពលោកមានទំនួលខុសត្រូវក្នុងការចងចាំ និងគោរពពួកគេ ក៏ដុចជាក្រុមអ្នករស់រានមានជីវិត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ