ពិភពលោកជួយជ្រោមជ្រែងទិវាភពផែនដី៖ បញ្ឈប់ការបំពុលដោយកាកសំណល់ប្លាស្ទិច
(VOVWORLD) -នាថ្ងៃទី ២២ មេសា ប្រទេសនានាជាច្រើននៅលើពិភពលោកបានរៀបចំសកម្មភាពពោរពេញដោយអត្ថន័យ ដើម្បីជួយជ្រោមជ្រែងទិវាភពផែនដី សំដៅអំពាវនាវឲ្យសហគមន៍អន្តរជាតិរួមដៃគ្នាការពារ និងថែរក្សារបរិស្ថាន បៃតង អនាម័យ និងស្អាត។
ពិភពលោកជួយជ្រោមជ្រែងទិវាភពផែនដី |
ទិវាភពផែនដីឆ្នាំនេះមានប្រធានបទ៖ " បញ្ឈប់ការបំពុលដោយកាកសំណល់ប្លាស្ទិច" សំដៅព្រមានមនុស្សចំពោះស្ថានភាពប្រភពធនធានសមុទ្រកំពុងត្រូវបំពុលដោយកាកសំណល់ប្លាស្ទិចយ៉ាងធ្ងន់ធ្ងរ។
ឥណ្ឌូនេស៊ីគឺជាប្រទេសដែលមានបរិមាណកាកសំណល់ប្លាស្ទិចមហាសាគរធំ ទី ២ នៅលើពិភពលោក បន្ទាប់ពីចិន។ ចាប់តាំងពីដើមឆ្នាំ ២០១៨ មក រដ្ឋាភិបាលបានប្រកាសសស្ថានភាពគ្រោះអាសន្នអំពីកាកសំណល់ ដោយមានយទ្ធនាការស្ម័គ្រចិត្តបោះសំអាតឆ្នេរសមុទ្រជាច្រើន។
កោះទេសចរណ៍ដ៏ល្បីឈ្មោះជាច្រើននៅតំបន់អាស៊ីអាគ្នេយ៍ ដូចជាឋានសួគ៌កោះសមុទ្រ Boracay របស់ ហ្វីលីពីនឬឈូងសមុទ្រឋានសួគ៌នៅលើកោះ Koh Phi Phi របស់ថៃក៏បានឲ្យដឹថា៖ នឹងដាក់កំហិតចំនួនភ្ញៀវទេសចរដើម្បីស្វែងរកវិធីការពារប្រព័ន្ធអេកូឡួស៊ី តាមផែនការមានការដង្ហែរក្បួនជាច្រើនបានប្រព្រឹត្តិទៅក្នុងថ្ងៃទី ២២ មេសានៅទូទាំងពិភពលោក ដើម្បីអំពាវនាវឲ្យលើកកម្ពស់មនសិការរបស់មនុស្សអំពីបរិស្ថានផងដែរ៕