ពិភពលោកត្រូវការទឹកប្រាក់ចំនួន ៤៦០ ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ដើម្បីការពារ និងស្ដារព្រៃឈើឡើងវិញ
(VOVWORLD) - ទោះជាយ៉ាងណាក៏ដោយ ថវិកាជាក់ស្តែងរបស់បណ្ដាប្រទេសសម្រាប់បញ្ហានេះគឺមានចំនួនទាបជាងច្រើនដង បើប្រៀបធៀបនឹងតម្រូវការ។
តំបន់ព្រៃ Amazon ក្នុងទីក្រុង Boca do Acre រដ្ឋ Amazonas (ប្រទេសប្រេស៊ីល) (រូបថត៖ VNA) |
យោងតាមការព្យាករណ៍បានឲ្យដឹងថា ដើម្បីសម្រេចឲ្យបានគោលដៅ
កាត់បន្ថយការបញ្ចេញឧស្ម័ន និងការពារបរិស្ថាននោះ ពិភពលោកត្រូវវិនិយោគទឹកប្រាក់ប្រមាណ ៤៦០ ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ដើម្បី
ទប់ស្កាត់ស្ថានការណ៍បាត់បង់ព្រៃឈើ និងស្ដារព្រៃឈើឡើងវិញ។ ទោះជាយ៉ាងណាក៏ដោយ ថវិកាជាក់ស្តែងរបស់បណ្ដាប្រទេសសម្រាប់បញ្ហានេះគឺមានចំនួនទាបជាងច្រើនដង បើប្រៀបធៀបនឹងតម្រូវការ។ នេះគឺជាការព្រមានដែលត្រូវបាននាំចេញនៅក្នុងរបាយការណ៍ប្រចាំឆ្នាំនៃ
"សេចក្តីប្រកាសទីក្រុងញូវយ៉កស្តីពីព្រៃឈើ" (NYDF) ដែលបានប្រទេស សហគ្រាស និងអង្គការចំនួនជាង ២០០ ចុះហត្ថលេខានៅឆ្នាំ ២០១៤ ហើយបានប្រកាសនាពេលថ្មីៗនេះ។ NYDF បានប្តេជ្ញាបញ្ឈប់ស្ថានការណ៍កាប់បំផ្លាញព្រៃឈើមុនឆ្នាំ ២០៣០។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ប្រចាំឆ្នាំនាពេលថ្មីៗនេះបានសង្កត់ធ្ងន់ថា ក្នុងរយៈពេលខ្លីគោលដៅនេះពិបាកនឹងសម្រេចបាន។ របាយការណ៍នេះក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ប្រទេសមួយចំនួនក្នុងការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើដូចជាវៀតណាម ឡាវ និងឥណ្ឌូណេស៊ីផងដែរ៕