ពិភពលោកត្រូវតែខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺអ៊ុតស្វា
(VOVWORLD) - នៅថ្ងៃទី ៣១ ខែកក្កដា បណ្តាអ្នកវិទ្យាសាស្ត្រ និងសកម្មជនសង្គមនានាដែលចូលរួមសន្និសីទអន្តរជាតិឆ្នាំ២០២២ ស្តីពីការទប់ស្កាត់ជំងឺអេដស៍(HIV/AIDS) នៅទីក្រុង Montreal ប្រទេសកាណាដា បានអំពាវនាវឱ្យរដ្ឋាភិបាលនៅជុំវិញពិភពលោកបង្កើនធនធានដើម្បីដោះស្រាយការផ្ទុះឡើងនៃជំងឺអ៊ុតស្វា។
សារអំពាវនាវនេះ ត្រូវបាននាំចេញនៅពេលដែលអ្នកជំនាញអន្តរជាតិបានពិភាក្សាអំពីភាពចាំបាច់ ជៀសវាងកំហុសដដែលៗ ក្នុងដំណើរការឆ្លើយតបពីដំបូងចំពោះជំងឺអេដស៍។
អ្នកជំងឺអ៊ុតស្វាចំនួនជាង ១៩.០០០ ករណីត្រូវបានរាយការណ៍ក្នុងរយៈពេលប៉ុន្មានខែកន្លងទៅ មកពីប្រទេសចំនួន៧៨ ដែលភាគច្រើនជាបុរសដែលរួមភេទជាមួយបុរស។ បច្ចុប្បន្ននេះ វ៉ាក់សាំងពីក្រុមហ៊ុន Bavarian Nordic (ដាណឺម៉ាក) គឺជាវ៉ាក់សាំងតែមួយគត់ដែលត្រូវបានប្រើប្រាសដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺអ៊ុតស្វា។
សន្និសីទអន្តរជាតិស្តីពីជំងឺអេដស៍ឆ្នាំ ២០២២ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៩ ខែកក្កដា ដល់ថ្ងៃទី ២ ខែសីហា បានទាក់ទាញប្រតិភូចំនួនជាង ៩.០០០ នាក់មកពីជុំវិញពិភពលោក និងមានប្រតិភូចំនួន ២.០០០ នាក់បានចុះឈ្មោះចូលរួមតាមអ៊ីនធឺណែត៕