ពិភពលោកត្រូវមានរយៈពេល ៦ ខែដើម្បីត្រួតពិនិត្យអាសន្នរោគ Ebola
|
ពិភពលោកត្រូវមានរយៈពេល ៦ ខែដើម្បីត្រួតពិនិត្យអាសន្នរោគ Ebola (Image: VNA) |
(VOVworld) – ពិភពលោកត្រូវមានរយៈពេល ៦ ខែដើម្បីត្រួតពិនិត្យអាសន្នរោគ Ebola ។ នេះគឺជាការព្យាករណ៍ដែលប្រធានអង្គការក្រៅរដ្ឋាភិបាល “គ្រូពេទ្យគ្មានព្រំដែន”
លោកស្រី Joan Lew បាននាំចេញនាថ្ងៃទី ១៥ សីហា នៅទីក្រុង Geneva ស្វីស។ តាម
លោកស្រី Lew បានឲ្យដឹងថា៖ សហគមន៍អន្តរជាតិត្រូវយកចិត្តទុកដាក់ដល់បំរ៉ែ បំរួលនៃអាសន្នរោគ Ebola នៅប្រទេស Liberia ដែលជាទីកន្លែងគ្រាន់តែក្នុងរយៈ
ពេល ថ្ងៃទី ១០ និងទី ១១ សីហា ករណីឆ្លងមេរោគ Ebola ថ្មីចំនួន ៧១ ករណីបាន
រកឃើញ ក្នុងនោះ អ្នកជំងឺចំនួន ៣២ នាក់ត្រូវស្លាប់។ បណ្ដាអ្នកជំនាញការបាន
ព្រួយបារម្ភដ៏ ពិសេសចំពោះស្ថានភាព មេរោគ Ebola បានរីករាលដាលនៅទីក្រុង
ធំៗ ដូចជា រដ្ឋធានី Conakry របស់ Guinea និងរដ្ឋធានី Monrovia របស់ Liberia។
លោកស្រី Lew បានអំពាវនាវឲ្យសហគមន៍អន្តរជាតិសហប្រតិបត្តិការយ៉ាងជិត
ស្និតជាងទៀតក្រោម ការគាំពាររបស់អង្គការសុខភាពពិភពលោក (WHO) ដើម្បីទប់ស្កាត់អាសន្នរោគនេះ។ ដើម្បីរាំងស្កាត់ការរីករាលដាល់របស់អាសន្ន
រោគនេះ បណ្ដាអ្នកជំនាញការរបស់ WHO បានអនុញ្ញាត្តប្រើប្រាស់ថ្នាំនិង vaccine
សាកល្បង ប៉ុន្តែ បរិមាណថ្នាំនៅមានកំរិតនិងប្រមូលផ្តុំទៅលើបណ្ដាប្រទេសដែល
មានប្រព័ន្ធសុខាភិបាលអន់ខ្សោយតែប៉ុណ្ណោះ៕