ពិភពលោកថ្កោលទោសការវាយប្រហារអត្តឃាតដោយគ្រាប់បែកនៅទួរគី
|
ពិភពលោកថ្កោលទោសការវាយប្រហារអត្តឃាតដោយគ្រាប់បែកនៅទួរគី (Image: VNA) |
(VOVworld) – នាថ្ងៃទី ១២ មករា អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon
បានថ្កោលទោសការវាយប្រហារអត្តឃាតដោយគ្រាប់បែកនៅទីក្រុង Istanbul
ប្រទេសទួរគី ហើយចាត់ទុកថា៖ នេះគឺជាឧក្រិដ្ឋកម្មថោកទាប ព្រមទាំង
មេគំនិតដែលឈរនៅខាងក្រោយការវាយប្រហារភេរវកម្មនេះត្រូវប្រឈមមុខ
នឹងយុត្តិធម៌។ លោកក៏បានផ្ញើរសេចក្តីរំលែកទុកទៅរដ្ឋាភិបាលនិងប្រជាជន
ទួរគី និងអាល្លឺម៉ង់ដែលជាប្រទេសមានប្រជាពលរដ្ឋចំនួន ៨ នាក់ត្រូវស្លាប់ក្នុង
រឿង ហេតុនេះ។ នាថ្ងៃដដែល សេតវិមានបានអះអាងនឹងរួមដៃជាមួយទួរគី
ក្នុងការ ប្រយុទ្ធប្រឆាំងនឹងលទ្ធិភេរវកម្ម។ អធិកាបដីអាល្លឺម៉ង់ លោកស្រី Angela
Merkel បានអះអាងថា៖ បែកឡាំងនឹងធ្វើអស់ពីកំលាំងកាយចិត្តរបស់ខ្លួននិង
សហការ ជាមួយទួរគីដោះស្រាយបញ្ហានេះ។ នាបច្ចុប្បន្ន ទួរគីបានកំណត់
ភេរវករគឺ ប្រជាពលរដ្ឋរបស់ស៊ីរីនិងជាសមាជិកនៃអង្គការរដ្ឋឥស្លាមស្វ័យ
ប្រកាស (IS)៕