ពិភពលោកទាំងមូលត្រូវ ដឹងអំពីសិទ្ធិដ៏ស្របច្បាប់របស់វៀតណាមនៅសមុទ្រខាងកើត

(VOVWORLD) -  ទីភ្នាក់ងារសារព័ត៌មាន Sputnik របស់រុស្ស៊ីបានអះអាង ថា៖ រាល់ទង្វើយ៉ាងដូច្នេះរបស់ចិនបានរំលោភបំពានទៅលើសិទ្ធិដ៏ស្រប ច្បាប់របស់វៀតណាម។

នាពេលកន្លងទៅ ប្រធានបទស្នូលនៅក្នុងរបៀបវារៈនានាទូទាំងពិភព លោកនៅតែជាការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសកល Covid-19។ ប្រទេស ទាំងអស់កំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីវាយបរាជ័យជំងឺរាតត្បាតហើយលុបចោលផលប៉ះពាល់របស់វាទៅលើសេដ្ឋកិច្ច។ ប៉ុន្តែក្នុង កាលៈទេសៈនេះ ប្រទេសចិននៅតែធ្វើឲ្យភាពស្មុគស្មាញកើនឡើងនៅ សមុទ្រខាងកើត។ ពួកគេដំណើរការស្រាវជ្រាវប្រេងឧស្ម័ននៅក្នុងតំបន់ សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាមនិងប្រទេសអាស៊ីអាគ្នេយ៍ផ្សេងៗទៀត រារាំងសកម្មភាពរបស់អ្នកនេសាទវៀតណាម ហើយហាមឃាត់ការនេសាទ នៅសមុទ្រ ជាដើម។ ទីភ្នាក់ងារសារព័ត៌មាន Sputnik របស់រុស្ស៊ីបានអះអាង ថា៖ រាល់ទង្វើយ៉ាងដូច្នេះរបស់ចិនបានរំលោភបំពានទៅលើសិទ្ធិដ៏ស្រប ច្បាប់របស់វៀតណាម។

លោកសាស្ត្រាចារ្យ Vladimir Kolotov ប្រធានមុខវិជ្ជាប្រវត្តិសាស្ត្រ បណ្ដាប្រទេសចុងបូព៌ានៃសាកលវិទ្យាល័យជាតិ St. Petersburg របស់រុស្ស៊ី បានចាត់ទុកថា វៀតណាមបានប្រតិបត្តិក្នុងឋានៈជាសមាជិកមួយដែលចះ គួរសមនិងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ដែលបាន បង្ហាញយ៉ាងច្បាស់នូវទស្សនៈរបស់ខ្លួនហើយសំណូមពរឲ្យចិនគោរពច្បាប់អន្តរជាតិ។ ច្បាស់លាស់ណាស់ថា ចិនបានរំលោភបំពានទៅលើឯកសារ អន្តរជាតិសំខាន់ៗដែលគេបានចុះហត្ថលេខានិងអនុម័តដោយផ្ទាល់ខ្លួនដូចជា អនុសញ្ញារបស់អង្គការសហប្រជាជាតិស្ដីពិច្បាប់សមុទ្រ សេចក្ដីថ្លែង ការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត។ តាមលោក សាស្ត្រាចារ្យ Kolotov បានចាត់ទុកថា វៀតណាមបានខិតខំប្រឹងប្រែង បង្ហាញឲ្យពិភពលោកឃើញថា គេជាប្រទេសដែលប្រកាន់យ៉ាងខ្ជាប់នូវ គោលនយោបាយដ៏ស្មោះត្រង់ មានការទទួលខុសត្រូវហើយការពារផល ប្រយោជន៍ដ៏ស្របច្បាប់របស់ខ្លួនយ៉ាងដាច់ខាត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ