ពិភពលោកទទួលឆ្នាំថ្មី ២០១៦ ក្នុងស្ថានភាពសន្តិសុខត្រូវបានបង្កើន
|
ពិភពលោកទទួលឆ្នាំថ្មី ២០១៦ ក្នុងស្ថានភាពសន្តិសុខត្រូវបានបង្កើន (Image: VNA) |
(VOVworld) – ដោយមិនអើពើដល់ការគំរាមកហែងពីលិទ្ធិភេរវកម្មនិងបណ្ដា
វិធានការសន្តិសុខដែលត្រូវបានបង្កើន ប្រជាជនលើពិភពលោកនៅទទួលឆ្នាំ
ថ្មី ២០១៦ ដោយក្តីសប្បាយរីករាយ។ ទីក្រុង Sydney នៅ អូស្ត្រាលី បានចាប់
ផ្តើមរដូវបុណ្យចូលឆ្នាំថ្មីលើសកលលោកដោយមានការបាញ់កាំ ជ្រួចផ្កាធំ
បំផុតដែលបានអូសបន្លាយក្នុងរយៈពេល ១២ នាទី។ ជាពិសេសគឺ ប៉ុន្មាន
ម៉ោងមុនរាត្រីចូលឆ្នាំថ្មី ២០១៦ អគ្គិភ័យមួយបានកើតមានឡើងនៅ សណ្ឋា
គារ Address នៅទីក្រុង Dubai ជិតនឹងអាគារខ្ពស់ធំបំផុត Burj Khalifa របស់
សហព័ន្ធអេមីរ៉ាតអារ៉ាប់រួម។ នៅបារាំង ប៉ូលីសចំនួន ១ សែននាក់ត្រូវបាន
ដាក់ ពង្រាយដើម្បីធានាសន្តិសុខក្នុងទិវាចូលឆ្នាំថ្មី ២០១៦ ក្នុងទូទាំងប្រទេស
ព្រមទាំង ប្រទសនេះក៏បានលុបចោលការបាញ់កាំជ្រួចផ្កានៅមហាវិថី
Champs Elysees។ សកម្មភាពរំលឹកខួបនិងបាញ់កាំជ្រួចផ្ការក៏ត្រូវបានផ្អាក
នៅបែលហ្ស៊ីក ផងដែរ។ នាយទាហានចំនួន ៣ ពាន់នាក់ត្រូវបានដាក់
ពង្រាយនៅទីក្រុងឡុង។ ក្នុងពេលនោះ រដ្ឋអំណាចទីក្រុងម៉ូស្គូរបស់រុស្ស៊ី
បានបិទទ្វាទីលានក្រហមជាលើក ដំបូងក្នុងប្រវត្តិសាស្ត្រដោយមូលហេតុ
សន្តិសុខ។ នៅទ្វីបអាស៊ី បណ្ដាការបាញ់ កាំជ្រួចផ្ការនៅប៉េកាំងនិងទីក្រុង
ហុងកុងរបស់ចិន សឹង្ហបុរី បានប្រព្រឹត្តទៅដ៏ មហោឡារឹកដែលទាក់ទាញ
ការចូលរួមរបស់ប្រជាពលរដ្ឋរាប់ម៉ឺននាក់៕