ពិភពលោកបង្កើនការត្រៀមរៀបចំ ឆ្លើយតបនឹងជំងឺរាតត្បាតនាពេលអនាគត
(VOVWORLD) - បន្ទាប់ពីរយៈពេល៣ឆ្នាំចាប់តាំងពីការផ្ទុះឡើងដំបូងនៃជំងឺកូវីដ-១៩ ពិភពលោកកំពុងបង្កើនការត្រៀមរៀបចំឆ្លើយតបទៅនឹងជំងឺរាតត្បាតនាពេលអនាគត។
ការព្យាបាលអ្នកជំងឺ COVID-19 នៅមន្ទីរពេទ្យក្នុងទីក្រុង Hartford រដ្ឋ Connecticut សហរដ្ឋអាមេរិក។ (រូបថត៖ AFP/TTXVN) |
កាលពីសប្តាហ៍មុន តំណាងនៃប្រទេសសមាជិកចំនួន ១៩៤ នៃអង្គការសុខភាពពិភពលោក (WHO) បានយល់ព្រមពិភាក្សាលើសេចក្តីព្រាងកិច្ចព្រមព្រៀងជាសកល ដើម្បីឆ្លើយតបឱ្យកាន់តែប្រសើរជាមួយនឹងជំងឺរាតត្បាត នៅខែកុម្ភៈ ឆ្នាំ ២០២៣។ បច្ចុប្បន្ននេះ អង្គការសុខភាពពិភពលោកកំពុងធ្វើបច្ចុប្បន្នភាពបញ្ជីមេរោគដែលមានហានិភ័យផ្ទុះឡើងខ្ពស់បំផុត។ ជាពិសេស មេរោគ កូរូណា និង គ្រុនផ្តាសាយ ត្រូវបានគេកំណត់ថា ជាមេរោគដែលមានហានិភ័យផ្ទុះឡើងខ្ពស់បំផុត។
ក្នុងពេល ជាមួយគ្នានោះ ក្រុមប្រឹក្សាប្រតិបត្តិនៃមូលនិធិជំងឺរាតត្បាត ដែលផ្តួចផ្តើមដោយធនាគារពិភពលោក (WB) និងត្រូវបាន G20 ដាក់ឱ្យប្រើប្រាស់ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២២ បានឲ្យដឹងថា កំពុងត្រៀមរៀបចំការរៃអង្គាសថវិកាលើកដំបូង ក្នុងកម្រិតសន្យាប្រមាណ១,៦ ពាន់លានដុល្លារ។
មជ្ឈដ្ឋានអ្នកជំនាញបានឲ្យដឹងថា ពិភពលោកបានដកមេរៀននិងបទពិសោធន៍ដ៏មានតម្លៃជាច្រើនពីជំងឺរាតត្បាត កូវីដ-១៩ ហើយការយល់ដឹងអំពីការបង្កើនការត្រៀមរៀបចំសម្រាប់ជំងឺរាតត្បាតបន្ទាប់ត្រូវបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ នៅមានការងារត្រូវធ្វើជាច្រើន នាពេលខាងមុខ៕