ពិភពលោកបានកត់ត្រាករណី​ឆ្លង​កូវីដ-១៩​ ​ជិត ៤៨៣​លាននាក់​

(VOVWORLD) - យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១ ព្រឹក ថ្ងៃទី ២៩ ខែមីនា (ម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ សរុបចំនួនជិត ៤៨៣លាននាក់ ដែលក្នុងនោះមានករណីស្លាប់ចំនួនជាង ៦,១៥លាននាក់។
 ពិភពលោកបានកត់ត្រាករណី​ឆ្លង​កូវីដ-១៩​ ​ជិត ៤៨៣​លាននាក់​ - ảnh 1ប្រជាជនកំពុងរង់ចាំក្នុងជួរ ដើម្បីយកគំរូធ្វើតេស្តរកជំងឺកូវីដ-១៩ នៅទីក្រុងសៀងហៃ ប្រទេសចិន ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២។ (រូបថត៖ THX/TTXVN)

គិតត្រឹមដំណាច់ថ្ងៃទី ២៨ ខែមីនា បណ្តាប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) បានកត់ត្រាករណីឆ្លងជំងឺសរុបចំនួនជាង ២៦ លាននាក់ និងមានករណីស្លាប់ចំនួនជិត ៣៩៩,៥០០ នាក់។

នៅទ្វីបអាស៊ី តំបន់រដ្ឋបាលពិសេសហុងកុង (ចិន) បានប្រកាសថា បរិមាណករណីឆ្លងជំងឺថ្មីដែលបានរកឃើញក្នុងការធ្វើតេស្តចាំបាច់មាននិន្នាការថយចុះ។

នៅអាមេរិក កុមារចំនួនជិត៣០.០០០នាក់បានឆ្លងកូវីដ-១៩ក្នុងសប្តាហ៍កន្លងទៅ។ ចំនួនករណីជាកុមារថ្មីនៅអាមេរិកបានកើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំ ២០២២ នៅពេលដែលរលកថ្មីនៃការផ្ទុះឡើងវីរុសបំប្លែងខ្លួន Omicron បានឆ្លងរាលដាលយ៉ាងឆាប់រហ័ស ដោយបានកត់ត្រាជាង ៤.៩លាននាក់ តាំងពីដើមខែមករា៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ