ពិភព​លោកបាន​​កត់​ត្រា​ករណី​ឆ្លង​កូវីដ​១៩​ចំ​នួន​ជាង​១,១​លាន​នាក់ ​ និង​ករណី​ស្លាប់​ចំ​នួន​ជាង​៦០០០នាក់​ក្នុង​មួយ​ថ្ងៃ​

(VOVWORLD) - សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតនៅលើពិភពលោក អំពីចំនួនករណីឆ្លងជំងឺនិងចំនួននាក់ស្លាប់។ បន្ទាប់មកគឺឥណ្ឌា និងប្រេស៊ីល។
ពិភព​លោកបាន​​កត់​ត្រា​ករណី​ឆ្លង​កូវីដ​១៩​ចំ​នួន​ជាង​១,១​លាន​នាក់ ​ និង​ករណី​ស្លាប់​ចំ​នួន​ជាង​៦០០០នាក់​ក្នុង​មួយ​ថ្ងៃ​ - ảnh 1ប្រជាជនអាមេរិកឈរជាជួរ រង់ចាំធ្វើតេស្តកូវីដ-១៩ នៅទីក្រុងញូវយ៉ក ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១។ (រូបថត៖ THX/ TTXVN)

យោងតាមគេហទំព័រ Worldometers.info បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៩ ខែធ្នូ នៅទូទាំងពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩សរុបចំនួនជាង២៨៣លាននាក់ ក្នុងនោះមានករណីស្លាប់ចំនួនជាង៥,៤លាននាក់។ ចំនួនករណីឆ្លងកូវីដ១៩ថ្មីក្នុងរយៈពេល ២៤ម៉ោងកន្លងមក បានកើនឡើងយ៉ាងខ្លាំងជាមួយនឹងករណីឆ្លងកូវីដ១៩ចំនួនជាង ១,២លានករណី និងករណីស្លាប់ថ្មីចំនួនជាង ៦,០០០នាក់។

សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតនៅលើពិភពលោក អំពីចំនួនករណីឆ្លងជំងឺនិងចំនួននាក់ស្លាប់។ បន្ទាប់មកគឺឥណ្ឌា និងប្រេស៊ីល។

នៅថ្ងៃទី ២៨ ខែធ្នូ អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា វីរុសបំប្លែងថ្មី Omicron អាចធ្វើឲ្យប្រព័ន្ធសុខាភិបាលផ្ទុកលើសចំណុះ បើទោះបីជាការស្រាវជ្រាវតាំងពីមុនបានបង្ហាញថា ការព្រមាននេះត្រូវបាននាំចេញនៅក្នុងបរិបទដែលប្រទេសជាច្រើននៅជុំវិញពិភពលោកបានកត់ត្រាការកើនឡើងនៃចំនួន ករណីឆ្លងកូវីដ១៩ ដោយសារវីរុសបំប្លែងថ្មី Omicron ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ