ពិភពលោកបន្តអំពាវនាវភាគីនានានៅថៃអត់ធ្មត់និងចរចារជាមួយគ្នា

(VOV)_ក្នុងសេចក្ដីប្រកាសដែលបាននាំចេញ បន្ទាប់ពីពេលដែល​កងទ័ព​ថៃ​
ប្រកាស​ដាក់ប្រទេសក្រោមច្បាប់អាជ្ញាសឹក នាថ្ងៃទី ២០ ឧសភា ​អគ្គលេខាធិ​ការ
​អង្គការ​សហប្រជាជាតិ លោក Ban Ki  Moon បានអំពាវនាវ​ភាគីនានានៅថៃ​ត្រូវរួម​
សហការ​ជា​មួយ​គ្នា ដើម្បីស្វែងរកដំណោះស្រាយ១ សំរាប់ភាពទាល់ច្រក់នយោ
បាយ​នាបច្ចុប្បន្ន​ តាម​រយៈការចរចារ។ លោក ​Ban Ki Moon បានសង្កត់ធ្ងន់ថា៖​
 មាគា៍​មួយ​ដើម្បីសង្គ្រោះ​សន្តិ​ភាព​ ​និង​ភាព​សម្បូររុងរឿងនៅថៃ គឺត្រូវគោរពរាល់
គោល​ការណ៍ស្ដីពីប្រជាធិប​តេយ្យ​ ​និង​អនុវត្តតាមដំណើការប្រជាធិបតេយ្យ​។ ក្នុង
ប្រតិកម្ម​របស់ខ្លួន បារាំងបាន​សង្កត់ធ្ងន់ទៅ​លើការចាំបាច់របស់ដំណោះស្រាយ
​នយោ​បាយ​​១ ដើម្បីបញ្ចប់វិបត្តិនយោបាយនៅថៃ។ ​ក្រសួងការបរទេសបារាំងបាន
ចេញសេចក្ដីថ្លែង​ការណ៍អំពាវនាវអោយភាគីនានា​ជួប​សន្ទនា​ជាមួយគ្នា ដើម្បីស្វែង
រក​ដំណោះ​ស្រាយសន្តិភាព១។ មុននោះ អាមេរិកនិង​EU បានឡើងសម្លេង​អំពាវ
នាវ​រដ្ឋាភិបាល​​ជាបណ្ដុះអាសន្នថៃ អនុវត្តតាមការសន្យាស្ដីពីការ​រៀប​ចំ​បោះឆ្នោត
ថ្មី ​នាថ្ងៃទី៣ ​សីហា​ខាងមុខនេះ​ប្រកបដោយសេរីភាព និង​សម​ភាព​​។

ពិភពលោកបន្តអំពាវនាវភាគីនានានៅថៃអត់ធ្មត់និងចរចារជាមួយគ្នា - ảnh 1
កងទ័ពថៃប្រកាសដាក់ប្រទេសក្រោមច្បាប់​អាជ្ញាសឹក ​(TTXVN)

          ចាប់ពីថ្ងៃទី២០ ឧសភា កងទ័ពថៃប្រកាសដាក់ប្រទេសក្រោមច្បាប់​អាជ្ញាសឹក ​ក្រោយរយៈពេល៧ខែ បាតុកម្មកើតមានកើតមានឡើង ធ្វើអោយមនុស្សជិត៣០
នាក់ត្រូវស្លាប់ និង៧០០នាក់ទៀតត្រូវរងរបួស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ