ពិភពលោកមានករណីឆ្លងកូវីដ-១៩ ចំនួនជិត៤៩២លាននាក់
(VOVWORLD) - សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតនៅលើពិភពលោក។
ជញ្ជាំងអនុស្សាវរីយ៍អ្នកជំងឺដែលបាត់បង់ជីវិតដោយសារតែកូវីដ-១៩ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ រូបថត៖ THX/VNA |
យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១ ព្រឹក ថ្ងៃទី ៤ ខែមេសា (ម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩សរុបចំនួនជិត ៤៩២ លាននាក់ និងមានករណីស្លាប់ចំនួនជិត ៦,២លាននាក់។
សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតនៅលើពិភពលោក រហូតមកដល់ពេលនេះ អាមេរិកបានកត់ត្រាករណីឆ្លងជំងឺជិត ៨២ លាននាក់ ក្នុងនោះ ករណីស្លាប់មានចំនួនជាង ១ លាននាក់ បន្ទាប់មកគឺ ឥណ្ឌា និងប្រេស៊ីល៕