ពិភពលោក​មាន​ករណី​ឆ្លង​កូវីដ​-១៩ លើស​ពី​៣៣០លាននាក់

(VOVWORLD) - យោងតាមគេហទំព័រអន្តរជាតិ Worldometers.info បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃ ទី១៨ ខែមករា ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ សរុបចំនួនជាង ៣៣០ លាននាក់ និងមានករណីស្លាប់ចំនួនជាង៥,៥លាននាក់ដោយសារជំងឺកូវីដ១៩។
ពិភពលោក​មាន​ករណី​ឆ្លង​កូវីដ​-១៩ លើស​ពី​៣៣០លាននាក់ - ảnh 1ប្រជាជននាំគ្នាឈរតម្រង់ជួរ រង់ចាំចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នៅទីក្រុង Haarlem ប្រទេសហូឡង់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។ (រូបថត៖ THX/ TTXVN)

នាប៉ុន្មានថ្ងៃកន្លងទៅនេះ ចំនួនករណីឆ្លងជំងឺនិងករណីស្លាប់នៅតែបង្កឱ្យមានការព្រួយបារម្ភនិងខុសពីធម្មតា តំបន់រីករាលដាលជំងឺយ៉ាង"ក្តៅគគុកបំផុត" គឺស្ថិតនៅទ្វីបអឺរ៉ុប នៅពេលដែលជំងឺរាតត្បាតបានផ្ទុះឡើងវិញ ចំនួនករណីឆ្លងជំងឺថ្មីបានកើនឡើងយ៉ាងខ្លាំងនៅប្រទេសជាច្រើនក្នុងទ្វីបអឺរ៉ុប។ នេះគឺជាចំណុចកណ្ដាលនៃជំងឺរាតត្បាតរបស់លើពិភពលោកនាបច្ចុប្បន្ន។ បច្ចុប្បន្ននេះ វីរុសបំប្លែងថ្មី Omicron គឺជាប្រភេទវីរុសបំប្លែងខ្លួនដែលស្រូបយកករណីភាគច្រើន នៅក្នុងចំណុចក្តៅនៅលើភពលោក។

មានប្រទេសជាច្រើនបានមើលឃើញពីការផ្ទុះឡើងនៃប្រភេទវីរុសបំប្លែងខ្លួនថ្មី ដូចជាអាមេរិក អាល្លឺម៉ង់ អង់គ្លេស រុស្ស៊ី និងទួរគី ហើយចំនួនករណីថ្មីនៅតែមានកម្រិតខ្ពស់។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ សហរដ្ឋអាមេរិកគឺជាប្រទេសដែលមានចំនួនករណីឆ្លងកូវីដ-១៩ថ្មីច្រើនបំផុត (ជាង ១០០.០០០ ករណី) អង់គ្លេសនិងបារាំងជាលើកដំបូងចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាត បានរកឃើញជាង ១០០.០០០ ករណីក្នុងមួយថ្ងៃ ខណៈពេលដែលអាមេរិក ក៏មានចំនួនអ្នកស្លាប់ថ្មីខ្ពស់បំផុតនៅលើពិភពលោក ដែលមានប្រហែល ២.០០០ករណី។

បន្ទាប់ពីរយៈពេល២ឆ្នាំ ចាប់ពីការលេចឡើងរហូតមកដល់ពេលនេះ ជំងឺរាតត្បាតកូវីដ-១៩ បានឆ្លងរីករាលដាលនៅក្នុងប្រទេសនិងតំបន់ដែនដីចំនួន ២២១៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ