ពិភពលោករកឃើញករណីឆ្លង COVID- 19 ជាង ៣.៥ លាននាក់

(VOVWORLD) - ពិភពលោករកឃើញករណីឆ្លង COVID- 19 ជាង ៣,៥ លាននាក់ និងមានករណីស្លាប់ជាង ២៤៨.០០០ នាក់។

យោងតាមតួលេខថ្មីៗបំផុតបានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី ៤ ខែឧសភា (ម៉ោងនៅវៀតណាម) ពិភពលោករកឃើញករណីឆ្លង COVID- 19 ជាង ៣,៥ លាននាក់ និងមានករណីស្លាប់ជាង ២៤៨.០០០ នាក់។

ប្រទេសដែលរងផលប៉ះពាល់ច្រើនបំផុត គឺសហរដ្ឋអាមេរិក ពោលគឺមានករណីឆ្លងជំងឺជាង ១,១ លាននាក់ និង ជាង ៦៨.៥០០ នាក់ស្លាប់។

បន្ទាប់ពីសហរដ្ឋអាមេរិកគឺអេស្ប៉ាញ អ៊ីតាលី អង់គ្លេស បារាំង និងអាល្លឺម៉ង់។ ក្នុងនោះ បារាំងមានករណីស្លាប់ថ្មីចំនួន ១៦៦ នាក់បន្ថែមទៀត នាថ្ងៃទី ៣ ខែឧសភា ពោលគឺ ជាកម្រិតទាបបំផុតក្នុងរយៈពេលជាង ៥ សប្តាហ៍កន្លងទៅ។នៅអេស្ប៉ាញនាថ្ងៃទី ៣ ខែឧសភាមានករណីស្លាប់ថ្មីចំនួន ១៦៤ នាក់បន្ថែមទៀត ពោលគឺមានកម្រិតទាបបំផុតចាប់តាំងពីថ្ងៃទី ១៨ខែមិនា។

នៅអឺរ៉ុប នាថ្ងៃទី ៣ ខែឧសភា រុស្ស៊ីគឺជាប្រទេសដែលមានករណីឆ្លងជំងឺច្រើនបំផុត ពោលគឺមានករណីឆ្លងថ្មីជាង ១០.៦០០ នាក់ ដែលធ្វើឲ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបឡើងដល់ជិត ១៣៤.៧០០ នាក់។

 នៅអាស៊ីអាគ្នេយ៍ ក្រសួងសុខាភិបាលសិង្ហបុរីនាថ្ងៃទី ៣ ខែឧសភាបានរកឃើញករណីឆ្លងជំងឺថ្មីចំនួន ៦៥៧ នាក់បន្ថែមទៀត ដែលធ្វើឲ្យករណីឆ្លងជំងឺសរុបនៅប្រទេសនេះឡើងដល់ ១៨.២០០ នាក់ ពោលគឺ សិង្ហបុរីជាប្រទេសដែលមានចំនួនករណីឆ្លងជំងឺច្រើនបំផុតក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ