ពិភពលោករកឃើញករណីឆ្លងជំងឺកូវីដ - ១៩ ជិត ២៧.៥ លាននាក់
(VOVWORLD) - សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារជំងឺរាតត្បាត បន្ទាប់មកគឺប្រទេស ឥណ្ឌានិងប្រេស៊ីល។
ពិភពលោករកឃើញករណីឆ្លងជំងឺកូវីដ - ១៩ ជិត ២៧.៥ លាននាក់ (រូបថត៖ TTXVN) |
យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១ ព្រឹក ថ្ងៃទី ៨ ខែកញ្ញា (ម៉ោង UTC) ពិភពលោករកឃើញករណីឆ្លងជំងឺកូវីដ - ១៩ មានចំនួន ២៧,៤៥ លាននាក់ ក្នុងនោះមានករណីស្លាប់ចំនួន ៨៩៦,៣៩៧ នាក់។ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារជំងឺរាតត្បាត បន្ទាប់មកគឺប្រទេស ឥណ្ឌានិងប្រេស៊ីល។
នៅទ្វីបអឺរ៉ុបវិញ រុស្ស៊ីបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មី ជិត ៥២០០ នាក់។ បារាំង បានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មី ចំនួន ៤២០០ នាក់ ហើយអាល្លឺម៉ង់ បានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ថ្មី ចំនួន ១៩០០ នាក់ផងដែរ៕