ពិភពលោករកឃើញករណីឆ្លងជំងឺរាតត្បាត COVID – 19 ជាង ១៧,៤ លាននាក់
(VOVWORLD) - គិតត្រឹមម៉ោង ២២ ថ្ងៃទី ៣០ ខេកក្កដា (ម៉ោង UTC) ពិភពលោកបានរកឃើញករណីឆ្លងជំងឺរាតត្បាត COVID – 19 សរុបជាង ១៧,៤ លាននាក់ ដែលក្នុងនោះមានករណីឆ្លងជំងឺជាង ៦៧៤០០០ នាក់ត្រូវស្លាប់។
អ្នកនយោបាយអាមេរិកពាក់ម៉ាសនៅទីក្រុងវ៉ាស៊ីនតោន (រូបថត៖ AP) |
សហរដ្ឋអាមេរិកនៅតែជាចំណុចកណ្ដាលនៃជំងឺរាតត្បាត COVID – 19 ដែលមានករណីឆ្លងជំងឺសរុបជាង ៤,៦ លាននាក់ ហើយមានករណីស្លាប់ប្រមាណ ១៥៥ ០០០ នាក់។
នាថ្ងៃទី ៣០ ខែកក្កដា ប្រេស៊ីលបានរកឃើញករណីឆ្លងជំងឺ COVID – 19 ចំនួន ៥៤ ៥០០ នាក់។ នាបច្ចុប្បន្ន ប្រេស៊ីលមានករណីឆ្លងជំងឺសរុបចំនួន ២,៦ លាននាក់ ហើយមានករណីស្លាប់ជាង ៩១ ០០០ នាក់។
ទន្ទឹមនឹងនេះ ឥណ្ឌាបានរកឃើញករណីឆ្លងជំងឺ COVID – 19 ថ្មីប្រមាណ ៥៥ ០០០ នាក់ ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ។ នាបច្ចុប្បន្ន ឥណ្ឌាមានករណីឆ្លងជំងឺ សរុបចំនួន ១,៦ លាននាក់ ហើយមានករណីស្លាប់ជាង ៣៥ ៧០០ នាក់ផងដែរ៕