ពិភពលោករកឃើញករណីឆ្លងជំងឺរាតត្បាតកូវីដ ១៩ ជាង ២៧ លាននាក់
(VOVWORLD) - យោងតាមគេហទំព័រស្ថិតិពិភពលោក worldometers .info ថា គិតត្រឹមព្រឹកថ្ងៃទី ៦ ខែកញ្ញា ពិភពលោកបានរកឃើញករណីឆ្លងជំងឺរាតត្បាតកូវីដ ១៩ ជាង ២៧ លាននាក់ ដែលក្នុងនោះមានករណីស្លាប់ជាង ៨៨៣ នាក់។
ការត្រួតពិនិត្យសីតុណ្ហភាពរាងកាយ នៅទីក្រុង Florence ប្រទេសអ៊ីតាលី(រូបថត៖ THX / TTXVN) |
សហរដ្ឋអាមេរិកនៅតែបន្តជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេបន្ទាប់មក គឺប្រេស៊ីល និងឥណ្ឌា។ នៅអាស៊ីវិញ មីយ៉ាន់ម៉ា និងសិង្ហបុរីបានរកឃើញករណីឆ្លងជំងឺថ្មីជាច្រើននាក់។ ប្រទេសកូរ៉េខាងត្បូងបានសំរេចចិត្តពង្រីកវិធានការណ៍ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ រយៈពេលមួយសប្តាហ៍ទៀតសម្រាប់ភោជនីយដ្ឋាន ហាងលក់ដូរ និងហាងកាហ្វេនានា នៅទីក្រុងសេអ៊ូល ។ នៅសហរដ្ឋអាមេរិកវិញ ទីក្រុងញូវយ៉កបានពន្យាពេលបើកសាលារៀនឡើងវិញរហូតដល់ថ្ងៃទី ២១ ខែកញ្ញា ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផងដែរ៕