ពិភពលោកអបអរសាទរចំពោះលទ្ធផលនៃសន្និសីទកំពូលអន្តរកូរ៉េលើកទី ៣
(VOVWORLD) -អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាន អបអរសាទរចំពោះលទ្ធផលនៃសន្និសីទកំពូលលើកទី ៣ រវាងមេដឹកនាំ ស.ប.ប.ក លោក Kim Jong-un និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in នៅព្យុងយ៉ាង ព្រមទាំងអំពាវនាវឱ្យមានសកម្មភាពជាក់ស្តែងតាមការសន្យារបស់ ស.ប.ប.ក អំពីការបិទទ្វារទីកន្លែងសាកល្បងមីស៊ីល ដោយមានវត្តមានរបស់អ្នកសង្កេតការណ៍អន្តរជាតិ។
មេដឹកនាំ ស.ប.ប.ក លោក Kim Jong-un និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in |
ក្នុងសេចក្ដីប្រកាសមួយនាថ្ងៃទី ១៩ កញ្ញា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានលើកឡើងយ៉ាងច្បាស់ថា រាល់ការសន្យាក្នុងសេចក្តីថ្លែងការណ៍រួមរួមមាន បណ្ដាវិធានការកសាងទំនុកទុកចិត្តយោធាសំខាន់ៗ និងការសន្យារបស់ ស.ប.ប.ក ក្នុងការបំផ្លាញចោលមូលដ្ឋាន សាកល្បងគ្រឿងម៉ាស៊ីនមីស៊ីលដោយមានវត្តមានរបស់អ្នកជំនាញការមកពី ប្រទេសទាក់ទិននានា។
ប្រធានាធិបតីអាមេរិកលោកលោក Donald Trump នាថ្ងៃទី ១៩ កញ្ញា បានអបអរសាទរចំពោះជំនួបកំពូលរវាង មេដឹកនាំ ស.ប.ប.ក លោក Kim Jong-un និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ព្រមទាំងបានឲ្យដឹងទៀតថា "មានការវិវឌ្ឍន៍ដ៏ធំធេង" ជាមួយ ស.ប.ប.ក ក្នុងនោះមានការលុបចោលនុយក្លែអ៊ែរផងដែរ។ ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាននៅសេតវិមាន លោក Donald Trump បានវាយតម្លៃខ្ពស់ចំពោះការព្រមព្រៀង ដែលទទួលបានរវាង ថ្នាក់ដឹកនាំនៃប្រទេសកូរ៉េទាំងពីរនៅក្នុងជំនួបកំពូលនៅព្យុងយ៉ាង។
នាថ្ងៃដដែល វិមានក្រឹមឡាំងបានចេញសេចក្តីប្រកាស ដោយបង្ហាញការគាំទ្រចំពោះការព្រមព្រៀង ដែល មេដឹកនាំ ស.ប.ប.ក លោក Kim Jong-un និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ដែលទទួលបាននៅក្នុងជំនួបកំពូលលើកទី ៣ នៅព្យុងយ៉ាង។ នាថ្ងៃដដែល ប្រធានគណកម្មការបណ្ដាបញ្ហាអន្តរជាតិរបស់ Duma ជាតិ (សភាជាន់ទាប) រុស្ស៊ី លោក Leonid Slutsky បាន វាយតម្លៃថា លទ្ធផលដែលទទួលបាននៅក្នុងជំនួបកំពូលអន្តរកូរ៉េលើកទី ៣ គឺជាជំហានលោតផ្លោះដ៏សំខាន់មួយ។
រដ្ឋាភិបាលចិនបានសម្តែងនូវការគាំទ្រចំពោះរាល់ការព្រមព្រៀង ដែលទទួលបាននៅក្នុងជំនួបកំពូលអន្តរកូរ៉េជាលើកទី ៣ ហើយចាត់ទុកថាការព្រមព្រៀងទាំងនេះបានរួមចំណែកក្នុងការបង្កើតមនសិការរួម ដ៏សំខាន់ អំពីការលុបចោលនុយក្លេអ៊ែរ និងបណ្ដាបញ្ហាដែលនៅសេសសល់។ ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាននាថ្ងៃទី ១៩ កញ្ញា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានលើកឡើងយ៉ាងច្បាស់ថា តាយរយៈជំនួបកំពូលលើកទី ៣ នៅព្យុងយ៉ាងនេះ ប្រទេសកូរ៉េទាំងពីរទទួលបាន ចំណុចរួមថ្មី និងសំខាន អំពីការកែលម្អទំនាក់ទំនងទ្វេភាគិ កាត់បន្ថយភាពតានតឹងយោធា និងលុបចោល នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ៕