ព្យុះ Molave បង្កការខូតខាតយ៉ាងដំណំដល់អាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជន តំបន់នានាបន្តការបង្ការនិងទប់ទល់នឹងទឹកជំនន់

(VOVWORLD) -  យ៉ាងណាមិញ បណ្តាមូលដ្ឋានបានពង្រឹងកម្លាំង និងចែករំលែកព័ត៌មានបន្ទាន់អំពីការងារដឹកនាំនិងចាត់វិធានការជំនះពុះពារនូវផលវិបាក បណ្តាលមកពីខ្យល់ព្យុះនិងទឹកជំនន់។

គិតត្រឹមម៉ោង ២០ យប់ថ្ងៃទី ២៨ ខែតុលា ព្យុះ Molave បានបណ្តាលឱ្យបាត់បង់អាយុជីវិតនិងទ្រព្យសម្បត្តិជាច្រើនរបស់ប្រជាជននៅខេត្តភាគកណ្ដាលវៀតណាម។ យ៉ាងណាមិញ បណ្តាមូលដ្ឋានបានពង្រឹងកម្លាំង និងចែករំលែកព័ត៌មានបន្ទាន់អំពីការងារដឹកនាំនិងចាត់វិធានការជំនះពុះពារនូវផលវិបាក បណ្តាលមកពីខ្យល់ព្យុះនិងទឹកជំនន់។

នាយប់ថ្ងៃទី ២៨ ខែតុលា នៅខេត្ត Quang Nam ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung; រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Nguyen Xuan Cuong និងថ្នាក់ដឹកនាំខេត្តបានបើកកិច្ចប្រជុំបន្ទាន់ ស្តីពីការបាក់ដីយ៉ាងធ្ងន់ធ្ងរមួយនៅខេត្ត Quang Nam ដែលបណ្តាលឱ្យមនុស្ស ៥៥ នាក់បាត់ខ្លួន។

នៅក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្រ្តី លោកTrinh Dinh Dung បានស្នើឱ្យបណ្តាមូលដ្ឋាននិងអង្គភាពនានាប្រមូលផ្តុំកម្លាំង រថយន្តនិងឧបករណ៍ដើម្បីស្វែងរកជនរងគ្រោះ៖ “ដំបូងបង្អស់ត្រូវកំណត់ទីតាំងរបស់ជនរងគ្រោះ ហើយផ្លូវធ្វើដំណើរត្រឹមត្រូវ ដើម្បីប្រមូលផ្តុំកម្លាំងស្វែងរក។ ក្នុងដំណើរការស្វែងរកនិងជួយសង្គ្រោះ ត្រូវយកចិត្តទុក ដាក់ក្នុងការធានាសុវត្ថិភាពសម្រាប់កម្លាំងស្វែងរកទៀតផង។ យើងត្រូវការប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់បំផុត ប៉ុន្តែមិនបង្អង់ដល់ដំណើរការស្វែងរកនិងជួយសង្គ្រោះនោះទេ”។

ទន្ទឹមជាមួយគ្នានោះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ក៏បានផ្ញើសារទូរលេខទៅកាន់គណៈកម្មាធិ ការ ជាតិគ្រប់គ្រងការទប់ទល់និងជួយសង្គ្រោះ;  រដ្ឋមន្រ្តីក្រសួងការពារប្រទេស មេបញ្ជាការយោធភូមិភាគទី ៥ និងគណៈកម្មាធិការប្រជាជនខេត្ត Quang Nam ស្តីពីការជួយសង្គ្រោះជនរងគ្រោះត្រូវ កប់ក្នុងដី នៅឃុំ Tra Leng ស្រុក Nam Tra My ខេត្ត Quang Nam។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យអង្គភាពទាំងអស់ ត្រូវសម្របសម្រួលជាមួយកម្លាំងពាក់ព័ន្ធនានា ដោយចាត់វិធានការចាំបាច់ ដើម្បីជួយសង្គ្រោះប្រជាជនដែលកំពុងរងការកប់ក្រោមដីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ