ព្យុះSinlakuបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ជាច្រើន

ព្យុះSinlakuបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ជាច្រើន - ảnh 1
ព្យុះSinlakuចុះខ្សោយជាសម្ពាធត្រូពិកបណ្តាលមានភ្លៀង
ធ្លាក់ខ្លាំងនៅតំបន់ជាច្រើន(រូបថត NCHMF)


(VOVworld)-ព្យុះ Sinlaku បានបក់បោកទៅលើបណ្តាស្រុកនៅភាគខាងជើង របស់
ខេត្ត Phu Yen ប៉ុន្តែមិនបណ្តាលឱ្យមានការខូចខាតជាច្រើនទេ។ ដោយឥទ្ធិពល
ក្រោយព្យុះ នៅខេត្ត Phu Yen  - Binh Dinh និងតំបន់ភាគខាង ជើង Tay Nguyen មានភ្លៀងធ្លាក់ជាច្រើន។ នាថ្ងៃទី៣០វិច្ឆិកា ទឹកជំនន់មកពី បណ្តាទន្លេ ពី ខេត្ត
Quang Ngai ខាងត្បូង ខេត្ត Phu Yen ខាងជើង និង ខេត្ត Gia Lai KonTum បាន
ឡើងខ្ពស់។​ចំពោះមុខស្ថានភាពនេះ ការិយាល័យបញ្ជាណែនាំការបង្កាប្រឆាំង
ព្យុះទឹកជំនន់មជ្ឈឹមបានស្នើតំបន់នានាតាមដានជាប់បំរ៉ែបំរួល នឹងប្រចាំការ២៤
លើ២៤ម៉ោង។ ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃដដែល លោក Cao Duc Phat រដ្ឋមន្ត្រី
ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានឲ្យដឹងថា៖

        “បន្ទាប់ពីកិច្ចប្រជុំនេះ យើងនឹងផ្តោតខំខាន់លើការទប់ទល់នឹងទឹកជំនន់
និងជួយ ប្រជាជនទប់ទល់នឹងទឹកជំនន់។​ខ្ញុំស្នើ តំបន់នានា ចាត់តាំងកម្លាំង
យាមល្បាត និងជៀសវាងការធ្វេសប្រហែស”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ