ព្យុងយ៉ាងត្រៀមខ្លួនជាស្រេចដោះស្រាយបញ្ហានុយក្លេអ៊ែរ

(VOVworld) – នាថ្ងៃទី ១៩ មិថុនា អនុរដ្ឋមន្ត្រីការបរទេសទី ១ នៃសាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ លោក Kim Kye-gwan បានឲ្យដឹងថា៖ ព្យុងយ៉ាង ត្រៀមខ្លួនជាស្រេចដោះស្រាយបញ្ហានុយក្លេអ៊ែរបស់ប្រទេសនេះដោយសន្តិវិធី
ក្នុងនោះ មានការចាប់ផ្តើមការចរចារ​ ៦ ភាគីឡើងវិញ ទៀតផង។ សេចក្តីថ្លែង​ការពោលខាងលើត្រូវបាននាំចេញក្នុងការចរ​ចារយុទ្ធសាស្ត្ររវាងលោក  Kim
Kye-gwan ជាមួយអនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Zhang Yesui។ ក្នុងការ
ចរចារនេះ លោក Kim Kye-gwan បានអះអាងថា៖ ការគ្មាននុយក្លេអ៊ែរលើឧបទី្វប
កូរ៉េគឺគោលបំណងដ៏សោះសររបស់អតីតប្រធាន Kim Il-sung និងអតីតប្រធាន Kim
Chong-il។ រីឯខ្លួនវិញ អនុរដ្ឋមន្ត្រីការបរទេសចិន លោក Zhang Yesui បានលើកច្បាស់
ថា៖ បណ្ដាការចរចារ ស្ថិរភាពនិងដំណើរការគ្មាននុយក្លេអ៊ែរលើឧបទ្វីបកូរ៉េគឺសំដៅ
បំរើផលប្រយោជន៍របស់ភាគីទាំងឡាយ។ ចិនគាំទ្ររាល់ការចរចាររវាងភាគីនានា
និងសង្ឃឹមថា៖ ការចរចារ​ ៦ ភាគីនឹងត្រូវ បានចាប់ផ្តើមឡើងវិញយ៉ាងឆាប់ៗ៕

ព្យុងយ៉ាងត្រៀមខ្លួនជាស្រេចដោះស្រាយបញ្ហានុយក្លេអ៊ែរ - ảnh 1
ព្យុងយ៉ាង ត្រៀមខ្លួនជាស្រេចដោះស្រាយបញ្ហានុយក្លេអ៊ែរបស់ប្រទេសនេះដោយសន្តិវិធី 
(Image: Vietnamplus+)


ប្រតិកម្មទៅវិញ

ផ្សេងៗ