ព្យុងយ៉ាងថ្កោលទោសចំពោះការដែលអាមេរិកដាក់ពង្រាយនាវាផ្ទុកយន្តហោះនៅកំពង់ផែរ Busan (កូរ៉េខាងត្បូង)
(VOVworld) – គណៈកម្មាធិការឯកភាពនិងស្តាសន្តិភាពឡើងវិញលើឧបទ្វីបកូរ៉េ
របស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានថ្កោលទោស យ៉ាងខ្លាំង
ក្លាចំពោះការដែល អាមេរិកដាក់ពង្រាយនាវាផ្ទុកយន្តហោះ USS Nimitz ដើម្បីចូល
រួមការធ្វើសមយុទ្ធកងទ័ពជើងទឹករួមរវាងប្រទេសនេះនិងកូរ៉េខាងត្បូង។ ព្យុងយ៉ាង
ចាត់ទុកថា៖ ការធ្វើសមយុទ្ធពោលខាងលើគឺជាទង្វើបង្ករឿងហេតុព្រមទាំងជា
ឧបាយកលឈ្លានពាន ស.ប.ប.ក. ជាថ្មីម្តងទៀតរបស់អាមេរិក។ គណៈកម្មាធិការ
ពោលខាងលើបានសង្កត់ធ្ងន់ថា៖ វត្តមានរបស់នាវាផ្ទុកយន្តហោះរបស់អាមេរិកនៅ
កំពង់ផែរ Busan (កូរ៉េខាងត្បូង) គឺជា “ការគំរាមកំហែង” ចំពោះព្យុងយ៉ាង៕