ព្យុងយ៉ាងបញ្ជាកាត់ផ្តាច់ទំនាក់ទំនងយោធាជាមួយកូរ៉េខាងត្បូង
|
ព្យុងយ៉ាងបញ្ជាកាត់ផ្តាច់ទំនាក់ទំនងយោធាជាមួយកូរ៉េខាងត្បូង |
(VOVworld)-បន្ទាប់ពីការបញ្ជាឲ្យពលរដ្ឋរបស់កូរ៉េខាងត្បូងចាកចេញពី មណ្ឌល
ឧស្សាហកម្ម Kaesong ទាំងអស់ នាថ្ងៃទី១១កុម្ភៈ ព្យុងយ៉ាងក៏បាន ប្រកាសកាត់
ផ្តាច់ទំនាក់ទំនងយោធាជាមួយកូរ៉េខាងត្បូង រួមទាំងកាណាល់ទំនាក់ទំនងរវាង
កូរ៉េទាំងពីរនៅ ភូមិឈប់បាញ់ប៉ានមុនហ្សេមផងដែរ។ កាយវិការ របស់សាធារណ
រដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េត្រូវបាននាំចេញមួយថ្ងៃ បន្ទាប់ពីកូរ៉េខាងត្បូង
ប្រកាសបញ្ឈប់ទាំងស្រុងសកម្មភាពនៅ មណ្ឌលឧស្សាហកម្ម Kaesong ជាទីកន្លែង ត្រូវបានចាត់ទុកជានិមិត្តរូបចុងក្រោយនៃដំណើរការសម្របសម្រួលអន្តរកូរ៉េ
ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត កងទ័ពកូរ៉េខាងត្បូងទទួលបាន បញ្ជាថាត្រៀមការប្រយុទ្ធជាស្រេចនិងឃ្លាំមើលរាល់បំរ៉ែបំរួលរបស់កងទ័ព សាធារណរដ្ឋ
ប្រជាធិបតេយ្យប្រជាមានិតកូរ៉េសំដៅការពារនិងតបតវិញ សកម្មភាពបង្ករឿង
ហេតុរបស់ព្យុងយ៉ាង៕