ព្យុងយ៉ាងរិះគន់យ៉ាងខ្លាំងក្លាការធ្វើសមយុទ្ធរវាងអាមេរិកនិងកូរ៉េខាងត្បូង


ព្យុងយ៉ាងរិះគន់យ៉ាងខ្លាំងក្លាការធ្វើសមយុទ្ធរវាងអាមេរិកនិងកូរ៉េខាងត្បូង  - ảnh 1
ព្យុងយ៉ាងរិះគន់យ៉ាងខ្លាំងក្លាការធ្វើសមយុទ្ធរវាងអាមេរិកនិងកូរ៉េខាងត្បូង (Image: VNA)

(VOVworld) – នាថ្ងៃទី​ ៦ មិនា សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ
 (ស.ប.ប.ក.) បានរិះគន់យ៉ាងខ្លាំងក្លាការធ្វើសមយុទ្ធរួមរវាងអាមេរិកនិងកូរ៉េ
ខាងត្បូងដែលបានចាប់ផ្តើមពីថ្ងៃទី ៧ មិនា ហើយប្រកាសថា៖ វ៉ាស៊ីនតោននឹង
ត្រូវ ទទួលខុសត្រូវទាំងស្រុងប្រសិនបើសង្គ្រាមផ្ទុះឡើងនៅឧបទ្វីបកូរ៉េ។ តាម
សេចក្តីប្រកាសរបស់រដ្ឋមន្ត្រីការបរទេស ស.ប.ប.ក. បានឲ្យដឹងថា៖ ការធ្វើ
សមយុទ្ធនេះ គឺជាការហ្វឹកហាត់គ្រោះថ្នាក់ដើម្បីត្រៀមរៀបចំឲ្យសង្គ្រាមមួយ។
 ក្រៅពីនោះ ព្យុងយ៉ាងបានព្រមានថែមទៀតថា៖ ក្នុងករណីផ្ទុះឡើង វានឹងជា
សង្គ្រាមនុយ ក្លេអ៊ែរនិងមានទ្រង់ទ្រាយធំ​ មិនត្រឹមតែនៅឧបទ្វីបកូរ៉េតែប៉ុណ្ណោះ
ទេ។ នាថ្ងៃដ ដែល កំលាំងការពារឆ្នេរសមុទ្រហ្វីលីពីនបានឲ្យដឹងថា៖ គេកំពុង
តាមដានយ៉ាង តឹងរឹងនាវាទំនិញ Jin Teng របស់ ស.ប.ប.ក. រួមជាមួយនាវិក
ចំនួន ២១ នាក់ ក្នុងពេលរងចាំប្រតិកម្មរបស់ អ.ស.ប.៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ