ព្យុងយ៉ាងអនុម័តលើសម្រេចចិត្តអំពីការវាយប្រហាទៅលើអាមេរិក
(VOVworld) – នាថ្ងៃទី ៤ មេសា ស.ប.ប.ក. បានប្រកាសថា៖ ប្រទេសនេះអាច ដំណើរការវាយប្រហាយោធាយ៉ាងខ្លាំងក្លាទៅលើអាមេរិកក្រោយពីប្រទេសនេះ មានអំពើបង្ករឿងហេតុរបស់អាមេរិកក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក។ ទីភ្នាក់
ងារសារព័ត៌មានមជ្ឃឹម ស.ប.ប.ក. បានឲ្យដឹងថា៖ មេបញ្ជាការដ្ឋានកំពូលនៃ
ប្រទេសនេះបានអនុម័តលើសម្រេចចិត្តនេះ។ តាមសេចក្តីថ្លែងការពោលខាង
លើលើកច្បាស់ថា៖ ប្រជាជននិងកងទ័ពនៃ ស.ប.ប.ក កំពុងខំប្រឹងប្រែងអស់ពី
កំលាំងកាយចិត្តរបស់ខ្លួន ដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេសជាតិ ក៏ដូច
ជា ទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរមួយរបស់អាមេរិក។ ក្នុងពេលនោះ ថ្លែងមតិពី
រដ្ឋធានី វ៉ាស៊ីនតោន រដ្ឋមន្ត្រីក្រសួងការពារប្រទេសអាមេរិក លោក Chuck Hagel
បានអះអាងថា៖ ការគំរាមកំហែងនិងទង្វើនាពេលថ្មីៗនេះរបស់ព្យុងយ៉ាងគឺជា “ការគំរាមកំហែងយ៉ាងច្បាស់លាស់” ចំពោះអាមេរិកនិងសម្ព័ន្ធមិត្តជប៉ុននិង
កូរ៉េខាងត្បូង។ ក្រសួង ការពារប្រទេសអាមេរិកក៏បានឲ្យដឹងទៀតថា៖ អាមេរិក
នឹងដាក់ពង្រាយប្រព័ន្ធកាំជ្រួចមួយ ដើម្បីការពារមូលដ្ឋានយោធា Guam លើ
សមុទ្រប៉ាស៊ីហ្វិក។
ក្នុងព្រឹត្តិការមួយទៀត នាថ្ងៃទី ៣ មេសា កូរ៉េខាងត្បូងបានដាស់តឿន ស.ប.ប.ក. លុបចោលបទហាមឃាត់ធ្វើដំណើរទៅមកចំពោះកម្មករដែលជាប្រជាពលរដ្ឋ
កូរ៉េខាងត្បូង នៅមណ្ឌលឧស្សាហកម្មរួម Keasong ក្នុងតំបន់ព្រំដែនរវាងប្រទេស
ទាំង ២ យ៉ាងឆាប់ៗ៕
|
រដ្ឋមន្ត្រីក្រសួងការពារប្រទេសអាមេរិក លោក Chuck Hagel (Image: Internet) |