ព្យុងយ៉ាងអំពាវនាវឲ្យ Seoul បញ្ឈប់ការធ្វើសមយុទ្ធជាមួយអាមេរិក
|
អាមេរិកនិងកូរ៉េខាងត្បូងនឹងដំណើរការធ្វើសមយុទ្ធនាចុងខែកុម្ភៈ (Image: dantri.com.vn) |
(VOVworld) – សាធាណរៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានអំពាវនាវឲ្យកូរ៉េ ខាងត្បូងលុបចោលរាល់ការធ្វើសមយុទ្ធជាមួយអាមេរិកដែលគ្រោងនឹងប្រព្រឹត្ត ទៅនាចុងខែកុម្ភៈនិងអូសបន្លាយដល់ខែមេសា។ ទីភ្នាក់ងារសារព័ត៌មានមជ្ឈឹមនៃ
ប្រទេសនេះ (KCNA) បានដកស្រង់សេចក្តីថ្លែងការរបស់គណៈកម្មាធិការការពារ ជាតិបានចាត់ទុកថា៖ ការចរចារនិងការធ្វើសមយុទ្ធសង្គ្រាមឈ្លានពានគ្មានពេល ណាអាចដែលអាចដើរជាគូរនឹងគ្នាទេ។ គណៈកម្មាធិការនេះក៏បានប្រកាសថា៖ ព្យុងយ៉ាងនឹងពិនិត្យមើលឡើងវិញការអនុវត្តកិច្ចព្រមព្រៀងអំពីការរៀបចំជំនួប
មុខសំរាប់គ្រួសារដែលបានព្រាត់ព្រាស់ក្នុងសង្គ្រាម ចាប់ពីថ្ងៃទី ២០ ដល់ទី ២៥
កុម្ភៈ ខាង មុខ ក្នុងករណី កូរ៉េខាងត្បូងនៅបន្តតិះដៀលថ្នាក់ដឹកនាំកំពូលរបស់
ស.ប.ប.ក.។ ចំពោះកាយវិការពោលខាងលើរបស់ព្យុងយ៉ាងកូរ៉េខាងត្បូងសម្តែង
ការសោកស្តាយអំពីការដែលស.ប.ប.ក.បានតភ្ជាប់បញ្ហារៀបចំជួបជុំបណ្ដា
គ្រួសារជាមួយបញ្ហាយោធា៕