ព្យុះស៊ីក្លូន Mocha បង្កការខូចខាតយ៉ាងធំនៅភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស

(VOVWORLD) - ព្យុះស៊ីក្លូន  Mocha ដែលបានបោកបក់កាត់ប្រទេសមីយ៉ាន់ម៉ា និងភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស នាថ្ងៃទី ១៤ ឧសភា បានបង្កការខូចខាតយ៉ាងខ្លាំង។
ព្យុះស៊ីក្លូន  Mocha បង្កការខូចខាតយ៉ាងធំនៅភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស - ảnh 1ប្រជាជនជម្លៀសខ្លួនដើម្បីបញ្ចៀសព្យុះ  Mocha នៅ Shahpori ជាយក្រុង Teknaf ប្រទេសបង់ក្លាដែស ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៣។ រូបថត៖ AFP/VNA

នេះជាព្យុះស៊ីក្លូន ដ៏ធំបំផុតដែលវាយលុកឈូងសមុទ្រ Bengal ក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងមក ជាមួយនឹងខ្យល់បោកបក់ជាង ៣២០ គីឡូម៉ែត្រក្នុងមួយម៉ោង ព្យុះនេះបានបំផ្លាញផ្ទះសម្បែងយ៉ាងហោចណាស់ ១២.០០០ ខ្នងទាំងស្រុង ឬដោយផ្នែក ខណៈដែលវាបានបោកបក់ឆ្លងកាត់ខេត្ត Cox's Bazar និងកោះនៅឈូងសមុទ្រក្នុងខេត្តនេះ។ ទន្ទឹមនឹងនេះ តង់បណ្ដោះអាសន្នប្រហែល ៥០០ កន្លែង ដែលផ្តល់ជម្រកបណ្តោះអាសន្នសម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជិត ១ លាននាក់ក៏ត្រូវបានខូចខាតផងដែរ ប៉ុន្តែមិនមានរបាយការណ៍អំពីអ្នកស្លាប់និងរបួសនោះទេ។

កាលពីល្ងាចថ្ងៃទី ១៤ ឧសភា ព្យុះនេះបានឆ្លងកាត់ប្រទេសបង់ក្លាដែស ហើយបានចុះខ្សោយនៅពេលចូលក្នុងតំបន់ភ្នំនៃប្រទេសមីយ៉ាន់ម៉ា។ នៅក្នុងប្រទេស មីយ៉ាន់ម៉ា ការប្រាស្រ័យទាក់ទងជាមួយទីក្រុងឆ្នេរសមុទ្រ Sittwe ក្នុងរដ្ឋរ៉ាឃីន ត្រូវបានកាត់ផ្តាច់ទាំងស្រុងបន្ទាប់ពីព្យុះ។ ចាប់តាំងពីថ្ងៃទី ១៣ ឧសភា មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញពីទីក្រុងស៊ីតវេ និងទៅកាន់កន្លែងមានសុវត្ថិភាព ប៉ុន្តែកំពុងរស់នៅក្នុងស្ថានភាពខ្វះខាតគ្រប់បែបយ៉ាង។ យ៉ាងហោចណាស់មនុស្សបីនាក់ត្រូវបានសម្លាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ