ព្រែកជីកស៊ុយអេសម្រេចបានប្រាក់ចំណូលកំណត់ត្រាក្នុងឆ្នាំ ២០២១
(VOVWORLD) - ទីភ្នាក់ងារគ្រប់គ្រងព្រែកជីកស៊ុយអេ របស់អេហ្ស៊ីបបានឲ្យដឹងថា ខ្សែផ្លូវដឹកជញ្ជូនដ៏សំខាន់នេះ សម្រេចបានប្រាក់ចំណូលកំណត់ត្រាក្នុងឆ្នាំ ២០២១ ដោយមិនអើពើនៃជំងឺរាតត្បាតកូវីដ-១៩ និងការកក់ស្ទះរយៈពេល៦ថ្ងៃកាលពីខែមីនា ឆ្នាំ ២០២១ ដោយសារកប៉ាល់ដឹកទំនិញ Ever Green ជាប់គាំងក៏ដោយ។
នាវាដឹកទំនិញធ្វើដំណើរឆ្លងកាត់ព្រែកជីកSuez។(រូបថត៖AFP/TTXVN)
|
យោងតាមនាយកទីភ្នាក់ងារគ្រប់គ្រងព្រែកជីកស៊ុយអេ (SCA) លោកOsama Rabie ក្នុងឆ្នាំ ២០២១ ទំនិញប្រហែល ១,២៧ ពាន់លានតោន ត្រូវបានដឹកជញ្ជូនតាមព្រែកជីកនេះ ដែលនាំមកនូវកម្រៃសេវាឆ្លងកាត់ប្រហែល ៦,៣ពាន់លានដុល្លារ សម្រាប់ប្រទេសអេហ្ស៊ីប ដែលច្រើនជាង ១៣% បើប្រៀបធៀបនឹងឆ្នាំ ២០២០ និងជាចំនួនខ្ពស់បំផុតតាំងពីមុនមក។
ព្រែកជីក Suez បានតភ្ជាប់សមុទ្រក្រហមនិងសមុទ្រមេឌីទែរ៉ាណេ។ មានទំនិញប្រហែល ១០% តាមសមុទ្រនៅលើពិភពលោកត្រូវឆ្លងកាត់ព្រែកជីកនេះ៕