ព្រឹកថ្ងៃទី ២៥ ខែមេសា៖ គ្មានករណីឆ្លងជំងឺកូវីដ-១៩ថ្មីណាមមួយទេ ហើយមានប្រជាជនវៀតណាមទទួលបានការចាក់វ៉ាក់សាំងចំនួន ១៩៩.០០០​ នាក់

(VOVWORLD) - ក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងថា ចាប់ពីម៉ោង ១៨៖០០ ថ្ងៃទី២៤ ខែមេសា ដល់ ម៉ោង ៦៖០០ ព្រឹកថ្ងៃទី២៥ ខែមេសា វៀតណាមគ្មានករណីឆ្លងជំងឺកូវីដ-១៩ថ្មីណាមួយទេស។
ព្រឹកថ្ងៃទី ២៥ ខែមេសា៖ គ្មានករណីឆ្លងជំងឺកូវីដ-១៩ថ្មីណាមមួយទេ ហើយមានប្រជាជនវៀតណាមទទួលបានការចាក់វ៉ាក់សាំងចំនួន ១៩៩.០០០​ នាក់ - ảnh 1រូបថតឧទាហរណ៍ (ប្រភព៖chinhphu.vn)

នាបច្ចុប្បន្ននេះមានករណីជំងឺកូវីដ ១៩ សរុបចំនួន ២.៨៣៣ ករណី។ ក្នុងនោះមាន ១.៥៧០ នាក់ត្រូវបានឆ្លងជំងឺកូវីដ-១៩ក្នុងស្រុក ហើយមានមនុស្សចំនួន ៣៥ នាក់បានបាត់បង់ជីវិត។

ខេត្តនិងក្រុងចំនួន ១០ (រួមមានទីក្រុង Hoa Binh - Dien Bien - Ha Giang - Hung Yen - Bac Giang - Gia Lai - Bac Ninh - Quang Ninh និងទីក្រុងហូជីមិញ) នៅក្នុងរយៈពេល ៧១ ថ្ងៃហើយ ដែលគ្មានករណីឆ្លងជំងឺ កូវីដ ១៩នៅក្នុងសហគមន៍ឡើយ។ ទីឯទីក្រុងហាណូយមិនមានករណីឆ្លងជំងឺកូវីដ១៩ណាមួយឡើយនៅក្នុងសហគមន៍ក្នុងរយៈពេល ៦៧ ថ្ងៃហើយ។
គួរជម្រាបថា គិតដល់ព្រឹក ថ្ងៃទី ២៥ ខែមេសា វៀតណាមបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់មនុស្សចំនួន ១៩៩.០០០ នាក់ ហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ