ព្រឹកថ្ងៃទី ២៦ ខែតុលា វៀតណាមមិនមានករណីឆ្លងថ្មីកូវីដ - ១៩ ឡើយ

(VOVWORLD) -  វៀតណាមបានឈានចូលថ្ងៃទី ៥៤ ដែលមិនមានករណីឆ្លងកូវីដ ១៩ ក្នុងសហគមន៍។

យោងតាមព័ត៌មានពីគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត កូវីដ-១៩ ចាប់ពីម៉ោង ១៨:០០ ថ្ងៃទី ២៥ ខែតុលា ដល់ម៉ោង ៦ ព្រឹកថ្ងៃទី ២៦ ខែតុលា វៀតណាមមិនមានករណីឆ្លងថ្មីកូវីដ - ១៩ ទៀតឡើយ។ វៀតណាមបានឈានចូលថ្ងៃទី ៥៤ ដែលមិនមានករណីឆ្លងកូវីដ ១៩ ក្នុងសហគមន៍។

រហូតមកដល់បច្ចុប្បន្ននេះ ប្រទេសវៀតណាមមានអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ១.១៦៨ ករណី ដែលអ្នកជំងឺ ១.០៥៧ នាក់ត្រូវបានព្យាបាលជាសះស្បើយ ហើយអ្នកជំងឺកូវីដ-១៩ ចំនួន ៣៥ នាក់ត្រូវស្លាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ