ព្រឹកថ្ងៃទី២៣ កក្កដា ទីក្រុងហូជីមិញរកឃើញករណីឆ្លងកូវីដ ១៩ ចំនួន៣៣០២/៣៨៩៨នាក់
(VOVWORLD) - គិតត្រឹមបច្ចុប្បន្ននេះ វៀតណាមមានករណីឆ្លងកូវីដ ១៩ សរុបចំនួន ៧៨.២៦៩នាក់ ក្នុងនោះករណីឆ្លងក្នុងប្រទេសមានចំនួន ៧៦.១៤០នាក់ ហើយករណីបានជាសះ ស្បើយមានចំនួន១៣.៤២១នាក់។
យោងតាមព័ត៌មានពីក្រសួងសុខាភិបាលបានឲ្យដឹងថា គិតចាប់តាំងពីយប់ថ្ងៃទី ២២ កក្កដា ដល់ម៉ោង៦ព្រឹកថ្ងៃទី២៣ កក្កដា វៀតណាមបានរកឃើញករណីឆ្លងកូវីដ ១៩ ថ្មីក្នុងប្រទេសចំនួន៣៨៩៨ នាក់ ក្នុងនោះទីក្រុងហូជីមិញមាន៣៣០២នាក់។ ដូច្នេះ គិតត្រឹមបច្ចុប្បន្ននេះ វៀតណាមមានករណីឆ្លងកូវីដ ១៩ សរុបចំនួន ៧៨.២៦៩នាក់ ក្នុងនោះករណីឆ្លងក្នុងប្រទេសមានចំនួន ៧៦.១៤០នាក់ ហើយករណីបានជាសះ ស្បើយមានចំនួន១៣.៤២១នាក់។ មានខេត្ត ក្រុងចំនួន៩ បានឆ្លងកាត់រយៈពេល១៤ថ្ងៃ ជាប់ៗគ្នាហើយដោយមិនរកឃើញករណីឆ្លងថ្មីណាមួយឡើយ៕