ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុនិងអគ្គ មហេសី មីឈីកុវាយតំលៃខ្ពស់ការទទួលដ៏កក់ក្តៅនិងការគោរពរាបអាន
|
ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុនិងអគ្គ មហេសី មីឈីកុវាយតំលៃខ្ពស់ការទទួលដ៏កក់ក្តៅនិងការគោរពរាបអានដ៏ខ្ពង់ខ្ពសពីប្រជាជន Hue |
(VOV)_នាយប់ថ្ងៃទី៤មិនា រាជវង្សានុវង្សជប៉ុនបានរៀបចំសន្និសីទការសែតជូន
ដំណឹងអំពីដំណើរទស្សនកិច្ចរបស់ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុនិងអគ្គ មហេសី មី
ឈីកុនៅ Hue (ភាគកណ្ដាលវៀតណាម)។ នៅទីនេះ លោក Hatsuhisa Takashima លេ
ខាធិការសារព័ត៌មាន និងជាអ្នកនាំពាក្យ របស់ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុ បាន
ជូនដំណឹងអំពីដំណើរទស្សនកិច្ចដ៏ល្អប្រសើររបស់ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុនិង
អគ្គ មហេសីនៅ Hue។
តាមលោក Hatsuhisa Takashima ថា៖ ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុនិងអគ្គ
មហេសី មីឈីកុ ពេញហឬទ័យយ៉ាងខ្លាំងចំពោះបណ្ដាសកម្មភាពនៅទីក្រុង Hue។
ប្រការមួយដែលបានព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុនិងអគ្គ មហេសីចាប់អារម្មណ៍
បំផុតគឺការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅនិងគោរពរាប់អាន របស់រដ្ឋអំណាចនិងប្រជាជន ខេត្ត Thua Thien – Hue ចំពោះគណៈប្រតិភូ៕