|
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang (ខាងស្ដាំ)និងព្រះចៅអធិរាជជប៉ុនអាគីហ៊ីតូ
(រូបថត៖TTXVN) |
(VOVworld) - នារសៀលថ្ងៃទី៣ មិនា ប្រធានរដ្ឋវៀតណាមលោក Tran Dai
Quang និងលោកជំទាវបានអញ្ជើញទៅកាន់ទីស្នាក់នៅរបស់ព្រះចៅអធិរាជជប៉ុន
អាគីហ៊ីតូនិងអគ្គមហេសី ដើម្បីគោរពជំរៀបលាព្រះចៅអធិរាជនិងអគ្គមហេសីនៅ
ពេលបញ្ចប់សកម្មភាពនៅទីក្រុងហាណូយ បន្តដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅទីក្រុង
ហ្វេ ភាគកណ្ដាលវៀតណាម។នៅទីនេះ ប្រធានរដ្ឋលោក Tran Dai Quang បានចែក
រំលែកថាថ្នាក់ដឹកនាំនិងប្រជាជនវៀតណាមផ្ដល់មនោសញ្ចេត នានិងការយកចិត្ត
ទុកដាក់ជាច្រើនចំពោះសកម្មភាពមានអត្ថន័យរបស់ព្រះចៅអធិរាជនិងអគ្គមហេសី
ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម។លោក Tran Dai Quang ក៏បានឧទ្ទេសនាមជា
មួយព្រះចៅអធិរាជអាគីហ៊ីតូនិងអគ្គមហេសីនូវ លក្ខណៈវប្បធម៌ដ៏វិសេសវិសាល
មួយចំនួននៃទីក្រុងហ្វេ ជាអតីតរដ្ឋធានីរបស់ វៀតណាមក្រោមរាជកាល Nguyen
ហើយត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌ពិភពលោក
នាឆ្នាំ១៩៩៣។
រីឯខ្លួនវិញ ព្រះចៅអធិរាជអាគីហ៊ីតូចែករំលែកថា ដំណើរទស្សនកិច្ចថ្នាក់រដ្ឋ
លើកដំបូងនៅវៀតណាមមានសកម្មភាពប្រកបដោយអត្ថន័យជាច្រើន។ដំណើរ
ទស្សនកិច្ចនេះនឹងរួមចំណែកបង្កើនថែមទៀតនូវការយល់ដឹងគ្នាទៅវិញទៅមក
ក៏ដូចជាចំណង មិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ៕