ព្រំដែនកាណាដា - អាមេរិកអាចនឹងបិទដល់ដំណាច់ឆ្នាំ ២០២១

(VOVWORLD) - ព្រំដែនរវាងកាណាដា និងសហរដ្ឋអាមេរិកត្រូវបានបិទសម្រាប់ការធ្វើដំណើរដែលមិនចាំបាច់ ចាប់តាំងពីខែមីនា ឆ្នាំ ២០២០ ។
ព្រំដែនកាណាដា - អាមេរិកអាចនឹងបិទដល់ដំណាច់ឆ្នាំ ២០២១ - ảnh 1 ច្រកទ្វារព្រំដែនកាណាដា - អាមេរិកនៅ Lansdowne រដ្ឋ Ontario (សហរដ្ឋអាមេរិក) (រូបថតៈ AFP / TTXVN)

អ្នកជំនាញខាងជំងឺរាតត្បាត លោក Isaac Bogoch មកពីមន្ទីរពេទ្យពហុព្យាបាល Toronto បានវាយតម្លៃថា ព្រំដែនរវាងកាណាដា និងសហរដ្ឋ អាមេរិកចាំបាច់ត្រូវបានបិទដំណើរការរហូតដល់ឆ្នាំ ២០២១ លើកលែងតែមានអព្ភូតហេតុកើតឡើង ដែលអាចបន្ធូរស្រាលស្ថានភាពឆ្លងរាលដាលនៃជំងឺរាតត្បាត COVID-19 នៅសហរដ្ឋ អាមេរិក។

ទន្ទឹមនឹងនេះ អ្នកជំនាញផ្នែកជំងឺរាតត្បាត លោក Colin Furness ក៏បានព្យាករណ៍ថា ព្រំដែនរវាងកាណា ដា និងអាមេរិកនឹងត្រូវបានបើក នៅពេលដែលពិភពលោករកឃើញវ៉ាក់សាំងប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ឬអត្រាមនុស្សឆ្លងជំងឺគ្រប់គ្រាន់ ដើម្បីបង្កើតប្រព័ន្ធការពារក្នុងសង្គម។

សូមបញ្ជាក់ដែរថាព្រំដែនរវាងកាណាដា និងសហរដ្ឋអាមេរិកត្រូវបានបិទសម្រាប់ការធ្វើដំណើរដែលមិនចាំបាច់ ចាប់តាំងពីខែមីនា ឆ្នាំ ២០២០ ហើយប្រទេសទាំងពីរកំពុងធ្វើការពិភាក្សាថា តើត្រូវពន្យាពេលបិទព្រំដែនក្រោយថ្ងៃទី ២១ ខែកក្កដាដែរឬអត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ