ព្រំដែនមានស្ថិរភាពនិងអភិវឌ្ឍន៍ រួមចំណែកបង្កើនទំនាក់ទំនងពិសេស វៀតណាម - ឡាវ

(VOVWORLD) -ឆ្លើយសម្ពាសន៍ជាមួយសារព័ត៌មាន ក្នុងឱកាសសន្និសីទបូកសរុបរួចរាល់ផែនការមេអនុវត្តកិច្ចការបំពេញបន្ថែមប្រព័ន្ធបង្គោលព្រំដែនជាតិវៀតណាម - ឡាវ ដែលប្រព្រឹត្តនាថ្ងៃទី ១៩ កញ្ញា នៅទីក្រុងហាណូយ។
ព្រំដែនមានស្ថិរភាពនិងអភិវឌ្ឍន៍ រួមចំណែកបង្កើនទំនាក់ទំនងពិសេស វៀតណាម - ឡាវ - ảnh 1 ព្រំដែនមានស្ថិរភាពនិងអភិវឌ្ឍន៍ រួមចំណែកបង្កើនទំនាក់ទំនងពិសេស វៀតណាម - ឡាវ

ឆ្លើយសម្ពាសន៍ជាមួយសារព័ត៌មាន ក្នុងឱកាសសន្និសីទបូកសរុបរួចរាល់ផែនការមេអនុវត្តកិច្ចការបំពេញបន្ថែមប្រព័ន្ធបង្គោលព្រំដែនជាតិវៀតណាម - ឡាវ ដែលប្រព្រឹត្តនាថ្ងៃទី ១៩ កញ្ញា នៅទីក្រុងហាណូយអនុរដ្ឋមន្ត្រីការបរទេស និងជាប្រធានគណៈកម្មាធិការព្រំដែនជាតិ វៀតណាម លោក Le Hoai Trung បានឲ្យដឹងថា ខ្សែព្រំដែនវៀតណាម - ឡាវ មានប្រវែង ២៣៣៧ គីឡូម៉ែត្រ ដែលជាប់ជាមួយខេត្តចំនួន ១០ របស់វៀតណាម និង ខេត្តចំនួន ១០ របស់ឡាវ។ ប្រព័ន្ធបង្គោលព្រំដែនជាតិរវាងប្រទេសទាំងពីរមានបង្គោលព្រំដែន និងបង្គោលតម្រុយចំនួន ១០០២ ក្នុងទីតាំងចំនួន ៩០៥ ដោយបានកត់សម្គាល់លំអិតក្នុងពិធីសារស្តីពីខ្សែព្រំដែន និងបង្គោលព្រំដែនជាតិវៀតណាម - ឡាវចុះថ្ងៃទី ១៦ មិនា ឆ្នាំ ២០១៦។ លោក Le Hoai Trung បានអះអាងថា៖ តំបន់ព្រំដែនវៀតណាម - ឡាវមានទីតាំងយុទ្ធសាស្ត្រដ៏សែនសំខាន់ចំពោះសន្តិសុខការពារជាតិ សេដ្ឋកិច្ច និងសង្គមកិច្ចនៃប្រទេសទាំងពីរ។ តំបន់ព្រំដែនស្ថិរភាព និងអភិវឌ្ឍន៍នឹងរួមវិភាគទានពង្រឹង និងពង្រីកចំណងសាមគ្គីភាព ជិតស្និទ្ធរវាងប្រជននៅសង្ខាងព្រំដែន។

លោក Le Hoai Trung បានឲ្យដឹងថា៖នាពេលខាងមុខ ប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់តំបន់ព្រំដែន លើកកំពស់ការប្រុងប្រយ័ត្នក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន បំផ្លាញចោលឧបាយកលបំផ្លិចបំផ្លាញនៃអនុភាពអមិត្តប្រឆាំងនឹងប្រទេសទាំងពីរ ហើយរក្សាស្ថិរភាពនៅតំបន់ព្រំដែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ