ព្រះតេជគុណ Thich Duc Thien ជនវៀតណាមដើមដំបូងទទួលបានគ្រឿងឥស្សរិយយស Padma Shri របស់ឥណ្ឌា

(VOVWORLD) -នាយប់ថ្ងៃទី២៧ឧសភា ស្ថានទូតឥណ្ឌាប្រចំានៅទីក្រុងហាណូយ សមាគមមិត្តភាពវៀតណាម-ឥណ្ឌានិងសមាគមព្រះពុទ្ធសាសនាវៀតណាម បានរៀបចំពិធី ប្រគល់ប័ណ្ណបញ្ជាក់គ្រឿងឥស្សរិយយស Padma Shri របស់រដ្ឋឥណ្ដា ជូនចំពោះ ព្រះតេជគុណ Thich Duc Thien អនុប្រធាន-អគ្គលេខាធិការសាមគមព្រះពុទ្ធសាសនាវៀតណាម និងជាអនុប្រធានសមាគមមិត្តភាពវៀតណាម-ឥណ្ឌា។

ព្រះតេជគុណ Thich Duc Thien ជនវៀតណាមដើមដំបូងទទួលបានគ្រឿងឥស្សរិយយស Padma Shri របស់ឥណ្ឌា - ảnh 1ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម លោក   Parvathaneni Harish អញ្ជើញប្រគល់គ្រឿងឥស្សរិយយសជូនចំពោះព្រះតេជគុណ Thich Duc Thien (រូបថតៈ thoibao.today)

គ្រឿងឥស្សរិយយស Padma Shri ជាគ្រឿងខ្ពង់ខ្ពស់បំផុតរបស់រដ្ឋឥណ្ឌាដែលតែងតែប្រគល់ឲ្យពលរដ្ឋឥណ្ឌា ដែលមានស្នាដៃឆ្នើមលើវិស័យ ដូចជា វិទ្យាសាស្ត្រ អក្សរសាស្ត្រ សិល្បៈ អប់រំ សុខា ភិបាល កិច្ចការសង្គម ការទូត ឧស្សាហកម្មនិងពាណិជ្ជកម្មជាដើម។ ដល់ឆ្នាំ២០១៨នេះ គ្រឿងឥស្សរិយយស Padma Shri បានប្រគល់ឲ្យជនបរទេស ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា រំលឹកខួបលើកទី២៥នៃទិវាបង្កើតទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា។ ប្រទេសអាស៊ានមួយនឹងមានបុគ្គលលេចធ្លោមួយរូបដែលបានទទួលគ្រឿងឥស្សរិយយស Padma Shri។ ព្រះតេជគុណ Thich Duc Thien ជាជនវៀតណាមដំបូង ទទួលបានគ្រឿងឥស្សរិយយសដ៏ខ្ពង់ខ្ពស់នេះ។

ព្រះតេជគុណ Thich Duc Thien ជនវៀតណាមដើមដំបូងទទួលបានគ្រឿងឥស្សរិយយស Padma Shri របស់ឥណ្ឌា - ảnh 2ព្រះតេជគុណ Thich Duc Thien 

គ្រឿងឥស្សរិយយស Padma Shri ជារង្វាន់ទទួលស្គាល់ចំពោះរាល់ការរួមចំណែករបស់ព្រះតេជគុណ Thich Duc Thien លើវិស័យសាសនា និងក្នុងការបង្កើនទំនាក់ទំនងសហប្រតិបត្តិការលើវិស័យព្រះពុទ្ធរវាងប្រទេសទាំងពីរ ជាពិសេសគឺទំនាក់ទំនងមិត្តភាពវៀតណាម-ឥណ្ឌាតែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ