(VOVworld) - នាថ្ងៃទី១៨ កញ្ញា លោកអគ្គលេខាបក្ស Nguyen Phu Trong និងគណៈ
ប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញចូលរួមពិធីប្រារព្ធ “ព្រឹត្តិការណ៍វៀតណាម
នៅ Kanagawa” ដោយប្រធានបទ “ដើម្បីវៀតណាមមួយនៅពេលខាងមុខ”។ថ្លែង
មតិនៅទីនេះ ទេសាភិបាលខេត្ត Kanagawa លោក Kuroiwa Yuji បានជឿជាក់ថា
ព្រឹត្តិការណ៍នេះបានបង្ហាញពីចំណងមិត្តភាពដ៏ជ្រាលជ្រៅនិងកិច្ចសហប្រតិបតិ្តការ
រវាងប្រទេសទាំងពីរ ក៏ដូចជារវាងខេត្ត Kanagawa ជាមួយតំបន់នានារបស់វៀត
ណាម។រីឯឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបទេសវៀតណាមបានលើកច្បាស់
ថា៖
|
ឧបនាយករដ្ឋមន្រ្តី Pham Binh Minh ថ្លែងបទសន្ទរកថានៅពិធីប្រារព្ធ ព្រឹត្តិការណ៍វៀតណាមនៅ Kanagawa |
“ព្រឹត្តិការណ៍វៀតណាមនៅ Kanagawa មានការចូលរួមរបស់តំបន់ អង្គភាពអាជីវ
កម្មនិងសិល្បករសិល្បការិនីវៀតណាមជាច្រើន។យើងខ្ញុំមានគោលបំណងឧទ្ទេស
នាមជាមួយប្រជាជនជប៉ុននិងខេត្ត Kanagawa អំពីទឹកដីនិងមនុស្សវៀតណាមពោរ
ពេញទៅដោយមនោសញ្ចេតនានិងអត្តសញ្ញាណវប្បធម៌។យើងខ្ញុំជឿជាក់ថា
ព្រឹត្តិការណ៍លើកនេះមិនត្រឹមតែនាំមកនូវបទពិសោធន៍អំពីលក្ខណៈវប្បធម៌ដ៏
សម្បូរបែបពីតំបន់នានារបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងរួមចំណែកបង្កើន
ការយល់ដឹងគ្នា ពូន ជ្រុំឲ្យចំណងមិត្តភាពវៀតណាម-ជប៉ុនកាន់តែជិតស្និទ្ធិពីមួយ
ថ្ងៃទៅមួយថ្ងៃថែមទៀត”៕