ព្រឹត្តិការណ៍សំខាន់ៗក្នុងដំណើរការអភិវឌ្ឍន៍របស់ APEC
(VOVWORLD) - នាថ្ងៃទី៦ វិច្ចិកា សប្ដាហ៍ជាន់ខ្ពស់នៃវេទិកាសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC ២០១៧) បានប្រារព្ធឡើងនៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម។
APEC ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៨៩ នៅអូស្ត្រាលី ជាមួយគោលដៅ ជំរុញសេរីភាពខាងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគក្នុងតំបន់។ ក្រោយរយៈ ពេល២៨ឆ្នាំអភិវឌ្ឍន៍ APEC បានឆ្លងកាត់ព្រឹត្តិការណ៍សំខាន់ៗគួរឲ្យចងចាំ។ ពី សមាជិកតែ១២ប៉ុណ្ណោះ រហូតដល់ពេលនេះ APEC រួមមានខឿនសេដ្ឋកិច្ចចំនួន ២១ ដែលមានការអភិវឌ្ឍន៍ដ៏សម្បូរបែប ហើយស្រូបយក៥៩%នៃ GDP សកល និង៤៩%នៃទំហ៊ំពាណិជ្ជកម្មសកលដែរ។
នាឆ្នាំ១៩៩៤ ក្នុងសន្និសីទជាន់ខ្ពស់ APEC នៅ Bogor ឥណ្ឌូនេស៊ី ថ្នាក់ដឹក នាំខឿនសេដ្ឋកិច្ច APEC បានចេញសេចក្ដីថ្លែងការណ៍ Bogor ដែលកំណត់ គោលដៅនិងទស្សនៈវិស័យយូរអង្វែងរបស់ APEC ដល់ឆ្នាំ២០២០។
ក្នុងកាលៈទេសៈដែលលទ្ធិភេរវកម្មនិងការគំរាមកំហែងខាងសន្តិសុខក្រៅ ប្រពៃណីកាន់តែកើនឡើងនោះ ការយកចិត្តទុកដាក់របស់ APEC មិនត្រឹមតែស្ថិត ក្នុងបញ្ហាសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងបើកទូលាយទៅដល់បញ្ហាសន្តិសុខនិង នយោបាយក្នុងតំបន់ទៀតផង។ ថ្នាក់ដឹកនាំ APEC បានចេញសេចក្ដីថ្លែងការណ៍ ចំនួន២ស្ដីពីការប្រឆាំងភេរវកម្មឆ្នាំ២០០១ ឆ្នាំ២០០២ និងសេចក្ដីថ្លែងការណ៍មួយ ស្ដីពីបម្រែបម្រួលអាកាសធាតុឆ្នាំ២០០៧។
នាឆ្នាំ២០១២ នៅសហព័ន្ធរុស្ស៊ី ថ្នាក់ដឹកនាំ APEC បានឯកភាពលើការកាត់ បន្ថយពន្ធនៃមុខទំនិញបៃតងចំនួន៥៤ប្រភេទចុះត្រឹម៥%មុននឹងឆ្នាំ២០១៥។
ចាប់តាំងពីចូលរួម APEC កាលពីឆ្នាំ១៩៩៨មក វៀតណាមបានរួមវិភាគ ទានយ៉ាងសកម្មក្នុង APEC ក្នុងនោះលេចធ្លោបំផុតគឺអនុវត្តប្រកបដោយជោគ ជ័យនូវតួនាទីជាម្ចាស់ផ្ទះឆ្នាំ APEC វៀតណាម ២០០៦៕