ព្រឹទ្ធសភាម៉ាឡេស៊ីអនុម័តលើកិច្ចព្រមព្រៀង TPP

ព្រឹទ្ធសភាម៉ាឡេស៊ីអនុម័តលើកិច្ចព្រមព្រៀង TPP  - ảnh 1
ព្រឹទ្ធសភាម៉ាឡេស៊ីអនុម័តលើកិច្ចព្រមព្រៀង TPP (Image: VNA)


(VOVworld) – នាថ្ងៃទី​ ២៨ មករា ព្រឹទ្ធសភាម៉ាឡេស៊ីបានអនុម័តលើសេចក្តីព្រាង
 ច្បាប់ដែលអនុញត្តិឲ្យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មអន្តរជាតិនៃ
ប្រទេសនេះ លោក Mustapha Mohamad ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជ
កម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) នៅនូវ៉ែលហ្សេឡង់នាថ្ងៃទី​៤ កុម្ភៈ ខាង
 មុខ។ មុននោះ សភាជាន់ទាបម៉ាឡេស៊ីបានអនុម័តលើ TPP នាយប់ថ្ងៃទី ២៧
មករាផងដែរ។ ថ្លែងមតិនៅព្រឹទ្ធសភាមុនការបោះឆ្នោត លោក Mustapha បាន
ឲ្យដឹងថា ៖ រដ្ឋាភិបាលម៉ាឡេស៊ីសម្រេចចូលរួមការចរចារ TPP ដោយសារ
ប្រទេសនេះមិនចង់ឈរនៅខាងក្រៅកិច្ចព្រមព្រៀងពាណិជ្ជកម្មលើគ្រប់ជ្រុង
ជ្រោយដូច្នេះទេ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ