ព្រឹទ្ធសភារុស្ស៊ីអនុម័តលើ FTA រវាង EAEC ជាមួយវៀតណាម
|
ព្រឹទ្ធសភារុស្ស៊ីអនុម័តលើ FTA រវាង EAEC ជាមួយវៀតណាម |
(VOV)_នាថ្ងៃទី២៧ មេសា ព្រឹទ្ធសភារុស្ស៊ីបានអនុម័តលើកិច្ចព្រមព្រៀងពាណិ
ជ្ជកម្មសេរី (FTA) រវាង សម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប ( EAEC) ជាមួយវៀតណាម។
មុននោះ ឌុយម៉ាជាតិរុស្ស៊ីក៏បានអនុម័តទៅលើកិច្ចព្រមព្រៀងនេះហើយ។ ដូច្នេះ
កិច្ចព្រមព្រៀងនេះ នៅរង់ចាំប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ចុះហត្ថលេខា
ដើម្បីចូលជាធរមានតែប៉ុណ្ណោះ។
នេះគឺជាលើកដំបូង ចាប់ពីពេលបង្កើតមក EAEC (រួមមាន៖រុស្ស៊ី បែឡារូស
កាហ្សាក់ស្តង់ អាមេនី គីហ្សីស្តាន ) បានចុះហត្ថលេខា FTA ជាមួយដៃគូសេដ្ឋកិច្ច
កិច្ចបរទេស។ មុននោះ តាមប្រធានគណៈកម្មាធិការសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប លោក
Viktor Khristenko ថា៖ FTA ជាមួយវៀតណាមបានលើកលែងពន្ធចំពោះ៨៨% មុខ
ទំនិញពាណិជ្ជកម្ម នាបច្ចុប្បន្ន រវាង EAEC និងវៀតណាម។ នាបច្ចុប្បន្ន ទំហំពាណិជ្ជ
កម្មរវាងបណ្ដាប្រទេសជាសមាជិក EAEC ជាមួយវៀតណាម កំពុងស្ថិតនៅកំរិតទាប ប្រហែល ៤ពាន់លានដុល្លារអាមេរិកតែប៉ុណ្ណោះ។ដូច្នេះ ការចុះហត្ថលេខា FTA
អាចជំរុញតំលៃប្រាក់ពាណិជ្ជកម្មឡើងកំរិត ១០ពាន់លានដុល្លារអាមេរិក /ឆ្នាំ នាឆ្នាំ ២០២០៕