ព្រឹទ្ធសភាសហរដ្ឋអាមេរិកបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តផ្ទេរអំណាចដោយសន្តិវិធី
(VOVWORLD) - នៅរសៀលថ្ងៃទី ២៤ ខែកញ្ញា (ម៉ោងក្នុងតំបន់) ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តលើសេចក្តីសម្រេចចិត្តមួយ ដោយអះអាងសារជាថ្មីនូវការគាំទ្រចំពោះដំណើរការផ្ទេរអំណាចដោយសន្តិវិធី។
សម័យប្រជុំនៃព្រឹទ្ធសភាអាមេរិក (រូបថត៖ middleeastmonitor.com) |
សកម្មភាពរបស់សមាជិកព្រឹទ្ធសភាអាមេរិក បានប្រព្រឹត្តទៅ ១ ថ្ងៃ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិកលោក Donald Trump បានថ្លែងសុន្ទរកថាដោយអះអាងថា ការផ្ទេរអំណាចដោយសន្តិវិធីនឹងមិនប្រព្រឹត្តិទៅឡើយ ប្រសិនបើលោកទទួលបរាជ័យក្នុងការបោះឆ្នោតប្រធានាធិបតីនាខែវិច្ឆិកាខាងមុខ។ សេចក្ដីសម្រេចចិត្តនេះត្រូវបានសមាជិកព្រឹទ្ធសភាគណបក្ស ប្រជាធិបតេយ្យលោក Joe Manchin លើកសំណើរ ហើយទទួលបានការឯកភាពគ្នាពីសំណាក់សមាជិកព្រឹទ្ធសភាមកពីគណបក្សទាំងពីរនៅព្រឹទ្ធសភា។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃទី ២៤ ខែកញ្ញា បានប្រកាសថាលោកនឹងទទួលយកដីកាសម្រេចរបស់តុលាការកំពូលស្ដីពីការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០ ផងដែរ៕