ព្រឹទ្ធសភាសហរដ្ឋអាមេរិក​អនុម័ត​លើសេចក្តី​ព្រាងច្បាប់​ចំណាយរបស់​រដ្ឋាភិបាល​

(VOVWORLD) - កាលពី ថ្ងៃទី ២២ ខែធ្នូ ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តលើសេចក្តីព្រាងច្បាប់ចំណាយរបស់រដ្ឋាភិបាល ដែលមានតម្លៃ ១.៦៦០ ពាន់លានដុល្លារ ហើយបានបញ្ជូនទៅសភាតំណាងរាស្រ្តដើម្បីអនុម័ត មុននឹងដាក់ជូនលោកប្រធានាធិបតី Joe Biden ដើម្បីចុះហត្ថលេខា សំដៅជៀសវាងហានិភ័យដែលរដ្ឋាភិបាលសហព័ន្ធត្រូវបានបិទមួយផ្នែក។ 
ព្រឹទ្ធសភាសហរដ្ឋអាមេរិក​អនុម័ត​លើសេចក្តី​ព្រាងច្បាប់​ចំណាយរបស់​រដ្ឋាភិបាល​ - ảnh 1វិមានរដ្ឋសភា សហរដ្ឋអាមេរិក។ (រូបថត៖ THX/TTXVN)

សេចក្តីព្រាងច្បាប់នេះផ្តល់ថវិកាដើម្បីជួយកងទ័ពអាមេរិក និងទីភ្នាក់ងារមិនមែនយោធាមួយចំនួនអាចរក្សាប្រតិបត្តិការរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៣ និងផ្តល់ជំនួយ ៤៤,៩ ពាន់លានដុល្លារដល់អ៊ុយក្រែន។ លើសពីនេះទៅទៀត សេចក្តីព្រាងច្បាប់នេះ ក៏បានហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមចិន TikTok នៅលើឧបករណ៍របស់រដ្ឋាភិបាលសហព័ន្ធផងដែរ។

ថ្នាក់ដឹកនាំសភាតំណាងរាស្រ្ត និងព្រឹទ្ធសភាកំពុងខិតខំប្រឹងប្រែងដើម្បីជំរុញសេចក្តីព្រាងច្បាប់ ហើយដាក់ជូនលោកប្រធានាធិបតី Joe Biden នៅចុងសប្តាហ៍នេះ ដើម្បីធានាថាប្រតិបត្តិការរបស់រដ្ឋាភិបាលមិនត្រូវបានអាក់ខាននោះទេ។ ប្រសិនបើថវិកាមិនត្រូវបានអនុម័តនោះ រដ្ឋាភិបាលនឹងត្រូវបង្ខំឱ្យបិទមួយផ្នែកចាប់ពីថ្ងៃទី ២៤ ខែធ្នូ នៅមុនថ្ងៃបុណ្យណូអែល ហើយអាចនឹងបន្តអាក់ខានប្រតិបត្តិការ បន្ទាប់ពីគណបក្សសាធារណរដ្ឋចូលកាន់កាប់សភាតំណាងរាស្រ្តចាប់ពីថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ