ព្រឹទ្ធសភាអង់គ្លេសបោះឆ្នោតបដិសេធន៍ការរៀបចំបោះប្រជាមតិអំពី Brexit លើកទី ២

ព្រឹទ្ធសភាអង់គ្លេសបោះឆ្នោតបដិសេធន៍ការរៀបចំបោះប្រជាមតិអំពី Brexit លើកទី ២  - ảnh 1
ព្រឹទ្ធសភាអង់គ្លេសបោះឆ្នោតបដិសេធន៍ការរៀបចំបោះប្រជាមតិអំពី Brexit លើកទី ២ (VNA)


(VOVworld) – នារសៀលថ្ងៃទី ៧ មិនា ព្រឹទ្ធសភាអង់គ្លេសបានបោះឆ្នោត
បដិសេធន៍ការផ្តើមគំនិតអំពីការរៀបចំបោះប្រជាមតិអំពីការចាកចេញ
ពីសហ ភាពអឺរ៉ុប (EU) លើកទី ២ ឬហៅថា Brexit លើកទី ២ ដោយមិនអើ
ពើដល់ការដែលប្រទេសនេះនឹងលែងជាសមាជិក EU នាចុងឆ្នាំ ២០១៩។
ក្នុងការបោះ ឆ្នោត មានសម្លេងប្រឆាំងចំនួន ៣៣៦ និងសម្លេងគាំទ្រ
ចំនួន ១៣១។ ប៉ុន្តែ បណ្ដាព្រឹទ្ធសមាជិកមានលទ្ធភាពភាគច្រើននឹងគាំទ្រ
សំណើររបស់នាយករដ្ឋមន្ត្រី អង់គ្លេស លោកស្រី Theresa May ដើម្បីរដ្ឋស
ភាមានសិទ្ធិបោះឆ្នោតចំពោះ លទ្ធផលនៃការចរចាររវាងអង់គ្លេសនិង EU
 ក្រោយរយៈពេល ២ ឆ្នាំ។ នាបច្ចុប្បន្ន រដ្ឋសភាអង់គ្លេសត្រូវបានអនុញ្ញាតិ
ឲ្យបោះឆ្នោតយល់ព្រមចំពោះកិច្ចព្រមព្រៀង Brexit របស់នាយករដ្ឋមន្ត្រី
Theresa May តែប៉ុណ្ណោះ ឬ ចាកចេញពី EU ដោយគ្មានកិច្ចព្រមព្រៀងណា
ជាមួយ EU។ ភាគីទាំងពីរបានជួបធ្វើការជាមួយគ្នា ដោយឈរលើគោល
ការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ